ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ព្រលប់​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៣​ខែសីហា​ថា ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កើត​សាជាថ្មី​អូសបន្លាយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ស្ថិតក្នុង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប​សកម្ម​មួយ​នៅក្នុង​ឈូង​សមុទ្រ​តុងកឹង គួបផ្សំ​នឹង​ការបង្កើន​ល្បឿន​បក់ នៃ​របប​ខ្យល់មូសុង​និរតី​ផង​នោះ​នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០២២​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មកទៀត​ធ្វើឱ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​។​

Aug 19, 2022