ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បាន​ជំរុញ​លើកទឹកចិត្ត និង​ផ្ដល់នូវ​វិធានការ មួយចំនួន ដល់​រដ្ឋបាល​រាជធានី -​ខេត្ត ព្រមទាំង​ក្រុមការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំងអស់ ក្នុងការ​ពង្រីក និង​ពង្រឹង នូវ​ការងារ​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន ភាព​សុំា​សហគមន៍ ឱ្យបាន​រឹងមាំ​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ជំរុញ​លើកទឹកចិត្ត និង​ផ្ដល់នូវ​វិធានការ​មួយចំនួន នៅពេល​លោកស្រី បាន​អញ្ជើញ​ចូលរួម ជា​គណៈអធិបតី ក្នុង​អង្គសិក្ខាសាលា នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ស្ដីពី​ការរៀបចំ​ផែនការ​ជំរុញ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ទី​៣ ទី​៤ និង​ទី​៥)​។​

​លោកស្រី បានបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ថា​គឺ​កាត់បន្ថយ ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​បន្ថយ​អត្រា​មរណភាព​បាន​ខ្ពស់ និង​បាន​អំពាវនាវ​ឱ្យ​បន្ត​ការអនុវត្ត អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ “៣​ការពារ និង​៣​កុំ​” ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​រៀន​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាមបែប​គន្លង​ថ្មី ដែលនាំឱ្យ​មានការ​ងើបឡើង​វិញ នៃ​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​

​ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​ជំរុញ​លើកទឹកចិត្ត និង​ផ្ដល់នូវ​វិធានការ​មួយចំនួន ដល់​រដ្ឋបាល​រាជធានី -​ខេត្ត ព្រមទាំង​ក្រុមការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំងអស់ ក្នុងការ​ពង្រីក និង​ពង្រឹង នូវ​ការងារ​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន ភាព​សុំា​សហគមន៍ ឱ្យបាន​រឹងមាំ​៕/V​