ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សារមន្ទីរ​ខេត្ដ​បាត់ដំបង ដែលមាន​ទីតាំង​ស្ថិតនៅ​ស្របតាម​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ស្ថិតនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ខាងជើង​សាលា​ខេត្ដ​ប្រមាណ ៣០០​ម៉ែត្រ គឺជា​កន្លែង​ដែល​យើង​អាច​ទៅ​សិក្សា​ស្វែងយល់​អំពី​សម្បត្តិ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ជាច្រើន​របស់​កម្ពុជា ។

​ឯកសារ​បាន​ឲ្យ​ដឹងថា សារមន្ទីរ​នេះ​សាងសង់ឡើង​នៅ​ឆ្នាំ ១៩៦៨ តាម​រចនាបថ​ខ្មែរ​បុរាណ និង​ត្រូវបាន​សម្ភោ​ធ​អោយប្រើ​ប្រាស់​ដោយ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ​។

​ទីនោះ​មាន​ទីធ្លា​ធំ​ល្មម ហើយ​មាន​កន្លែង​ចត​រថយន្ដ​ធំ​ទូលាយ ព្រមទាំង​សួនច្បារ​យ៉ាង​ស្រស់ បំព្រង​។ នៅ​ខាងក្នុង​អគារ​មាន​ដាក់តាំង​វត្ថុ​បុរាណ​ជាច្រើន ដែលមាន​តំលៃ​ទាក់ទង​ទៅនឹង​ស្នាដៃ​ស្ថាបត្យកម្ម​ខាង​សាសនា សិល្បៈ​ខ្មែរ ព្រមទាំង​មាន​ផ្ទាំងគំនូរ​កុល​ភាជន៍​។ ភាគច្រើន​វត្ថុ​បុរាណ​ទាំងនោះ​មានដូចជា រូប​បដិមាករ រូបចំលាក់ បំណែក​ថ្ម​ប្រាសាទ​បាក់បែក ក្រៅពីនោះ​មាន​វត្ថុ​ខ្លះ​សល់​ពី​សម័យ​បុ​រេ​ប្រ​វត្ដ​ផងដែរ​។ នៅតាម​ខឿន​មាន​តាំង​ផ្ទាំងគំនូរ និង​រូបថត​ជាច្រើន​ផងដែរ​៕​