ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​ប្រាសាទ​បា​ភួ​ន​ដែល​មនុស្ស​ទូទៅ​ច្រើន​ហៅថា ប្រាសាទបាពួន មាន​ទីតាំង​ស្ថិតនៅក្នុង​អតីត​ក្រុង​អង្គរធំ ដែល​ត្រូវបាន​គេ​សាងសង់​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១១ ដោយ​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័នទី​២​។

​ដំបូង​ឡើយ​ប្រាសាទ​នេះ​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា ប៉ុន្តែ​ចាប់ពី​ចុង​សតវត្ស​ទី​១៥​មក ប្រាសាទ​បា​ភួ​ន​ត្រូវគេ​ផ្លាស់ប្តូរ​មក​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​វិញ​។

​ប្រាសាទភ្នំ​នេះ​មាន​រាង ដូច​សាជី​មាន​ប្រាំ​ថ្នាក់​សំណង់​ធ្វើ ពី​ថ្មភក់​ថ្មបាយក្រៀម និង​ឈើ​មាន​គោ​បុ​រៈ នៅ​ទាំង​បួន​ទិស ព្រមទាំង​មាន​រូបចម្លាក់​ក្បាច់រចនា ល្អឆើត​ទាក់ទង​ទៅនឹង​រឿង​រាមកេរ្តិ៍​ខ្មែរ និង​មាន​ក្បាច់ចម្លាក់​ផ្សេងៗ ទៀត​ទាក់ទង​ទៅនឹង​ល្បែង​កីឡា និង​រូប​ព្រះពុទ្ធ​ចូល​ព្រះ​និ​ពា្វ​ន​ដែល​គេ​ទើប​កសាង​នា​សម័យ​លង្វែក​។

​ឈ្មោះ​ដើម​នៃ​ប្រាសាទ​បា​ភួ​ន ឬ​បាពួន​គឺ ត្រី​ភូ​វន​ចូ​នាម​ណី ដែល​ក្រោយមក​ឈ្មោះ​នេះ​នៅសល់តែ ភូ​វន​ប៉ុណ្ណោះ ហើយ​ពាក្យ​នេះ​ក៏​ក្លាយ​មកជា​ភួ​ន​វិញ​។ ពាក្យ​ត្រី​ភូ​វន មានន័យថា​អ្នកគ្រប់គ្រង​លើ​ភព​ទាំងបី​។​

​ប្រាសាទ​នេះ​មាន​ចម្លាក់​ខុសពី​ប្រាសាទ​ផ្សេងៗ​ទៀត គឺ​ឆ្លាក់​នៅលើ​ថ្ម​តូចៗ ស្រដៀង​នឹង​ឥដ្ឋ​។ ចម្លាក់​នេះ​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​។ ប្រាសាទភ្នំ​នេះ​មាន​រាង ដូច​សាជី​មាន​ប្រាំ​ថ្នាក់​សំណង់​ធ្វើ ពី​ថ្មភក់​ថ្មបាយក្រៀម និង​ឈើ​មាន​គោ​បុ​រៈ នៅ​ទាំង​បួន​ទិស ព្រមទាំង​មាន​រូបចម្លាក់​ក្បាច់រចនា ល្អឆើត​ទាក់ទង​ទៅនឹង​រឿង​រាមកេរ្តិ៍​ខ្មែរ និង​មាន​ក្បាច់ចម្លាក់​ផ្សេងៗ ទៀត​ទាក់ទង​ទៅនឹង​ល្បែង​កីឡា និង​រូប​ព្រះពុទ្ធ​ចូល​ព្រះ​និ​ពា្វ​ន​ដែល​គេ​ទើប​កសាង​នា​សម័យ​លង្វែក​។​

​ប្រាសាទ​នេះ​ជា​ប្រភេទ​ប្រាសាទភ្នំ​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ។ គេ​ជឿជាក់ថា ប្រាសាទ​នេះ អាច​ត្រូវបាន​ជួសជុល​យ៉ាងតិច​ចំនួន ៣ ដង គឺ​លើក​ទី​១ នៅ​ស​.​វ​ទី​១៦ លើក​ទី​២ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០ លើក​ទី​3 នៅ​ឆ្នាំ ១៩៩៥ ដោយ​ទើបតែ​បញ្ចប់​ការជួសជុល​នៅ​ឆ្នាំ​២០១១ នេះ​ប៉ុណ្ណោះ​៕​