ទឹក​ព្រែក នៅតាម​ដង​ទន្លេ ដែល​គ្មាន​ទ្វារ​បិទ​ហូរ​ចេញ​វិញ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​ព្រែ​កនៅ​សងខាង​ទន្លេមេគង្គ​លើ បាន​ហូរ​ចេញ​វិញ បន្ទាប់ពី​បាន​ហូរ​ចូល ក្នុង​រយៈពេល​ខ្លី​។ ទឹក​ហូរ​ចូលទៅ​កាន់​វាលទំនាប នៃ​បឹង​នានា នៅ​សងខាង​ទន្លេមេគង្គ បាន​ច្រើន តែ​ចំពោះ​ព្រែក​ដែលមាន​ការអភិវឌ្ឍ​រួច និង​មាន​ទ្វារ​ទឹក បិទ​បើក​ប៉ុណ្ណោះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកទន្លេ​មេគង្គ​ ​ដែល​បាន​ហូរ​ចូល ទៅកាន់​វាលទំនាប​នានា តាម​បណ្តា​ព្រែក នៅ​សងខាង​ដង​ទន្លេមេគង្គ កន្លងទៅនេះ បាន​រយៈពេល​ខ្លី នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្ត ក្រចេះ គឺ​បានតែ​បី បួន​ថ្ងៃ ក៏​ហូរ​ចេញ​វិញ ហើយ​នៅពេលនេះ ចំពោះ​ព្រែក​ដែល​ពុំទាន់​បានធ្វើការ​អភិវឌ្ឍ​។​