​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​ដែល​ឆេះ​លែង​គ្រប់គ្រង​បាន​នៅក្នុង​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​អេ​ស្ប៉ាញ​បាន​ក្លាយ​ជា​ភ្លើង​ព្រៃធំ​បំផុត​របស់​ប្រទេស​​ក្នុង​ឆ្នាំនេះ ខណៈ​យន្តហោះ​ចំនួន​៣៥ គ្រឿង​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​ពន្លត់ភ្លើង​។​

​ភ្លើង​ឆេះ​នៅ​ទីក្រុង​វ៉ាឡង់​ស្យា (Valencia) ដែល​ឈាន​ចូលដល់​ថ្ងៃទី​ប្រាំ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា បាន​ឆាបឆេះ​ព្រៃ​ជាង ១៩.០០០ ហិកតា​នៅ​តាម​បណ្តោយ​បរិវេណ​ចម្ងាយ ១៣៧ គីឡូម៉ែត្រ​។​

​រដ្ឋបាល​ក្នុង​តំបន់​វ៉ាឡង់​ស្យា​បាន​និយាយថា ភ្លៀង​បាន​ជំរុញ​ឱ្យ​មាន​ក្តីសង្ឃឹម​ថា​ភ្លើង​នឹង​អាច​គ្រប់គ្រង​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ខ្យល់​បក់​ខ្លាំង​បានធ្វើឱ្យ​ភ្លើង “​ឆេះ​កាន់តែខ្លាំង​”​។​

​នៅ​ប្រទេស​ព័រ​ទុយ​ហ្គាល់​ជិតខាង រដ្ឋាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​រយៈពេល​បី​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​អាទិត្យ​តទៅ​។ ព័រ​ទុយ​ហ្គាល់​កំពុង​ស្ថិត​ក្នុង​គ្រោះរាំងស្ងួតដ៏​ធ្ងន់ធ្ងរ ហើយ​ក៏​ឃើញ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​ផងដែរ​នៅ​រដូវក្តៅ​នេះ​៕

​យន្តហោះ​៣៥​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅ​ពន្លត់ភ្លើង​នៅ​តំបន់​ទីក្រុង​វ៉ាឡង់​ស្យា