មន្ដ្រីចំនួនបួនរូប ត្រូវបានតែងតាំងជាអភិបាលរងខេត្តស្វាយរៀងដែលជាខេត្តភាគខាងកើតនៃប្រទេសនិងមានព្រំប្រទល់ជាមួយប្រទេសវៀតណាម។នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ ក្នុងសមាសភាពតែងតាំងថ្មីនេះ មានអតីតភាពយន្ត និងជាពិធីករដែលមានវោហាសាស្រ្តមួយរូបផងដែរ គឺលោក ម៉ែន អេង ដែលមានការស្គាល់ជាទូទៅគឺលោក អេង ប្ញទ្ធី៕