ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ស្រក​ចុះ​បន្តិចទៀត តែ​នៅ​ខ្ពស់ជាង​កម្រិត​ប្រកាស ឱ្យ​ប្រុងប្រយ័ត្ន​ដដែល​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹក​ស្ទឹងសែន នៅក្នុង​ខេត្តកំពង់ធំ បាន​ស្រក​ចុះ​បន្តិចទៀត បន្ទាប់ពី​បានធ្វើឱ្យ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ចំនួន ២.៦១៦ គ្រួសារ លិច​ផ្ទះ ១៩៩ ខ្នង សាលារៀន ៣ ខ្នង មន្ទីរពេទ្យ​មួយកន្លែង លិច​ស្រូវ​ចំនួន ៤.៦៣៧ ហិកតា ខូច​ដំណាំ​ស្រូវ ២.៨២៩ ហិកតា ប៉ះពាល់​ដំណាំ​រួមផ្សំ ៣៧ ហិកតា និង​លិច​ផ្លូវលំ​ប្រវែង ២.២៩៣ ម៉ែត្រ រួចមក​។​