​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (FEDSCOOP) ៖ ជំនួយ​ផ្នែក​សន្តិសុខ​ថ្មី​របស់​អាម៉េរិក​សម្រាប់​អ៊ុ​យក្រែន ដែល​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា នឹង​ក្លាយជា​ជំនួយ​លើកដំបូង​ដែល​រួម​បញ្ចូល​ប្រព័ន្ធដ្រូ​ន​​គ្មាន​មនុស្ស​បើក ScanEagle ដែល​អាច​ប្រើ​ដើម្បី​កំណត់​ទីតាំង​និង​គោលដៅ​របស់​កងកម្លាំង​រុស្ស៊ី​។​

​ដ្រូ​ន​ស៊ើប​ការណ៍​សម្ងាត់ តាមដាន និង​ឈ្លបយកការណ៍ ដែល​អាច​ហោះ​បានយូរ​នេះ ត្រូវបាន​កំណត់​លក្ខណៈ​ជា​ក្រុមដ្រូ​ន 2 UAS ដោយ​ផ្អែក​លើ​ទម្ងន់ និង​លក្ខណៈផ្សេងៗ​ទៀត​របស់​វា​។​ដ្រូ​ន​នេះ​មាន​ប្រវែង​​ប្រហែល ១,៥២ ម៉ែត្រ​ជាមួយនឹង​ទម្ងន់​ផ្ទុក​អតិបរមា​៥​គីឡូក្រាម នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផលិត Insitu ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Boeing ។ វា​អាច​ដំណើរការ​នៅ​រយៈកម្ពស់​រហូតដល់ ៥.៩៤៣ ម៉ែត្រ និង​អាច​ហោះ​បាន​ជាង ១៨ ម៉ោង​។​

ScanEagle អាច​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​ជាច្រើន រួម​ទាំង​កាមេរ៉ា​អេឡិចត្រូនិច​និង​អ៊ីន​ហ្វ្រា​រ៉េដ​និង​ផ្តល់​ព័ត៌មាន​ត្រឡប់​ទៅ​កាន់​អ្នក​ប្រើប្រាស់​វិញ​ដោយ​ប្រើ​តំណ​ភ្ជាប់​ទិន្នន័យ​ដែល​​បាន​អ៊ី​ន​គ្រីប (បំប្លែងព័ត៌មានទៅជាលេខកូដ)​។​

​គួរកត់សម្គាល់​ថា ដ្រូ​ន ScanEagle ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Insitu ដោយ​ផ្អែក​លើ​ដ្រូ​ន Insitu SeaScan ដែល​ជា​ដ្រូ​ន​ពាណិជ្ជកម្ម​សម្រាប់​តាមដាន​ការចាប់​ត្រី​។ ដ្រូ​ន ScanEagle នៅតែ​បន្ត​ទទួលបាន​ការកែលម្អ​តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​និង​ការកែប្រែ​ផ្សេងៗ​៕

​ដ្រូ​ន ScanEagle នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​ឆាប់ៗ​