ដោយ​៖ រ៉ា​ម៉ន / កំពង់ឆ្នាំង​៖ នៅ​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ លោក ឈឹម សៅ​គី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង រួមជាមួយ​លោក លោកស្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្ដុះបណ្ដាល ជំនាញ​អុ៑ត​សក់ និង​សំអាងការ ដល់​សិក្ខាកាម ជា​យុវតី​ដែល​មកពី​គ្រួសារ ជួប​ការខ្វះខាត ផ្នែក​ជីវភាព ក្នុងភូមិ​រលាំង ដែល​បង្រៀន​ផ្ទាល់ ដោយ​អ្នកស្រី ម្ចាស់​សំអាងការ និង​សាឡ​ន ក្នុងភូមិ​នេះ​តែម្ដង ក្នុង​គោលបំណង បង្កើត​អាជីព​ជំនាញ ពិតប្រាកដ ដើម្បី​បង្កើន​ចំណូល ទ្រទ្រង់​ជីវភាព​គ្រួសារ រស់នៅ​ប្រចាំថ្ងៃ​។

​ក្នុង​ពិធី​នេះដែរ ក្រុមការងារ ក៏បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហុ៑ន សែន ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៥០ គ្រួសារ ដែល​ជួប​ការ លំបាក​ខ្វះខាត ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ថ្នាំពេទ្យ ជែ​ល​លាងដៃ សារុង មី និង ថវិកា​មួយចំនួន​។​

​នៅ​ថ្ងៃ​ដដែល​នេះ ក្រុមការងារ បាន​ចុះទៅពិនិត្យ​ផ្ទះ​បងប្អូន​ពលរដ្ឋ ដែល​ទ្រុឌទ្រោម ត្រូវ​ជួសជុល ជូន​គាត់​ឡើងវិញ និង​បន្តទៅ​ពិនិត្យ​សាលា​បុណ្យ​ភូមិ និង​ធ្វើ​របង ដើម្បី​ធ្វើបុណ្យ​ឆ្លង នៅពេល​ខាងមុខនេះ​៕/V​