​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ នាយករដ្ឋមន្ដ្រីហ្វាំង​ឡង់​បាន​និយាយថា លោកស្រី​បាន​ធ្វើតេស្តិ៍​រក​សារធាតុ​ញៀន បន្ទាប់​ពី​វីដេអូ​ថ្មី​បាន​បង្ហាញ​មេដឹកនាំ​រូប​នេះ​រាំ​ជាមួយ​តារា​ល្បី​ហ្វាំង​ឡ​ង់​មួយរូប​។​

​លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin) អាយុ ៣៦ ឆ្នាំ​បាន​រង​ការរិះគន់​នៅ​សប្តាហ៍​នេះ​បន្ទាប់​ពី​វីដេអូ​បែកធ្លាយ​មួយ​បានបង្ហាញ​លោកស្រី​ចូលរួម​ពិធី​ជប់លៀង​ក្នុង​ក្លិប​ដោយ​អ្នកនយោបាយ​​ខ្លះ​និយាយថា​លោកស្រី​គួរតែ​ត្រូវធ្វើ​តេ​ស្តិ៍​រក​សារធា​តុ​ញៀន​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា លោកស្រី​ម៉ា​រី​ន​និយាយថា លោកស្រី​បាន​ធ្វើតេស្តិ៍​រួចហើយ ហើយ​រំពឹង​ថា​ដឹង​លទ្ធផល​នៅ​សប្តាហ៍​ក្រោយ​។​

​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ថា​លោកស្រី​មិន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​នោះ​ឡើយ​និង​ថា “​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​”​។​

​លោកស្រី​ម៉ា​រី​ន​បាន​និយាយថា “​សូម្បី​ក្នុង​វ័យ​ជំទង់​របស់ខ្ញុំ ក៏​ខ្ញុំ​មិន​ដែល​ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ណាមួយ​នោះ​ដែរ​” ដោយ​បន្ថែម​ថា​លោកស្រី​បាន​ធ្វើតេស្តិ៍​រក​សារធាតុ​ញៀន​ដើម្បី​ជា​វិធានការ​​បន្ថែម​ដើម្បី​កាត់បន្ថយ​រាល់​កង្វល់​ទាំងឡាយ​៕

នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ លោកស្រី សាន​ណា ម៉ា​រី​ន ត្រូវគេឃើញរាំច្រៀងដូចអ្នកញៀនថ្នាំនៅក្នុងក្លិប