​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​បន្តវេន​ពី Starbucks របស់​រុស្ស៊ី ដែល​កែ​ឈ្មោះ​ទៅ​ជា Stars Coffee បាន​ស្វាគមន៍​ភ្ញៀវ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា​បន្ទាប់​​ពី​ហាង​កាហ្វេ​យ​ក្សមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​អាថ​ល សហរដ្ឋ​អាម៉េរិក បាន​ដកខ្លួន​ចេញពី​ទីផ្សារ​រុស្ស៊ី​ដោយសារ​សង្គ្រាម​របស់​ពូ​ទីន​លើ​អ៊ុ​យក្រែន​។

​មើល​ទៅ​ស្រដៀង​នឹង​ហាង​មុន​របស់​ខ្លួន​ដែរ​នោះ ឡូហ្គោ​ថ្មី​របស់ Stars Coffee បាន​ជំនួស​រូបនាង​មច្ឆា​កន្ទុយ​ភ្លោះ​ដ៏​ល្បី​របស់ Starbucks ជាមួយ​នឹង​ស្ត្រី​ម្នាក់​ពាក់មួក​ប្រពៃណី​របស់​រុស្ស៊ី គឺ​មួក​កូកូ​ស្នីក (Kokoshnik)​។​

​តារាចម្រៀង​រ៉ែ​ប​គាំទ្រ​វិមាន​ក្រឹម​ឡាំង លោក ធី​ម៉ា​ធី (Timati) និង​ម្ចាស់​ភោជនីយដ្ឋាន​រុស្ស៊ី លោក អាន​តុ​ន ភី​ន​ស្គី (Anton Pinskiy) បាន​ទិញ​យក​ប្រតិបត្តិការ​របស់ Starbucks នៅ​រុស្ស៊ី​កាលពី​ខែ​កក្កដា ហើយ​បាន​ដាក់ឈ្មោះ​ថ្មី​ឱ្យ​ហាង​នេះ​ក្រោម​ពាក្យស្លោក​ថា “bucks is gone, stars stay” ឬ “​ឈ្លូស​ទៅ​បាត់ នៅសល់​តែ​ផ្កាយ​”៕

ហាង Stars Coffee របស់​រុស្ស៊ី​ចាប់ផ្តើម​បើក​ទទួលភ្ញៀវ​កាលពី​ថ្ងៃ​សុក្រ​