​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្នងការ​នគរបាល​ខេត្ត មួយចំនួន និង​ប្រធាន អនុប្រធាន នាយកដ្ឋាន សរុប​ចំនួន ៧ រូប នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបាន​ផ្លាស់ប្តូរ ។ នេះ​បើ​យោងតាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ។​

​ស្នងការ​នគរបាល ស្នងការរង និង​ប្រធាន អនុប្រធាន នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែល​ត្រូវ​ផ្លាស់ប្តូរ មានដូចជាៈ

១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ពី​ប្រធាន​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ទៅជា អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ពី​ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទៅជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
៣. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តក្រចេះ ទៅជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
៤. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ទៅជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
៥. លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ រស់ ច័ន្ទ​សោភា ពី​អនុប្រធាននាយកដ្ឋាន​បុគ្គលិក ទៅជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
៦. លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម ផា​ណុំ ពី​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​
៧. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ នី​ត្យា ពី​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សន្តិសុខ ទៅជា​ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕/V​

លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា

លោកឧត្តមសេនីយ៍ទោ កឹង ឃន

លោកឧត្តមសេនីយ៍ទោ លន់ សុផាត

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី

លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា

លោកឧត្តមសេនីយ៍ឯក ជា ពៅ