ឆ្នាំជូត​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង និង ពិសេស​ត្រូវ​មានចិត្ត​ត្រជាក់​ជានិច្ច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​បញ្ហា​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជាការ​ល្អ​ដល់​ថ្ងៃក្រោយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​កើត​ឆ្នាំ​គោ​ឱ្យ​ប្រយ័ត្ន​ទទួលរង​ការឈឺ​ខ្លួនប្រាណ ឬ​ត្រូវ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​
​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អាច​រក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ដែរ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដោយសារ​រាល់ ចង្រៃឧបទ្រព និង ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ឡើងវិញ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា៖​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ធ្វើគ​ធ្វើ​ថ្លង់ ​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក ​អារម្មណ៍ ​ម៉ួ​ម៉ៅ​ក្តី​ក្រហាយ ​ឬ ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​នៅថ្ងៃនេះ​លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ដោយ​ប្រការ​ណាមួយ​ឡើង​។​ក្រៅពីនេះ​ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនត្រូវ​យកក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឬ លោភលន់​ក្នុង​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​គ្រួសារ​តែងមាន​ភាព​គាប់ប្រសើរ និង​ជឿនលឿន​ទៅមុខ ៕

 

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទៅណា​មក​ណា​មិនអាច​ប្រមាថ​បានទេ ព្រោះថា​ដួង​រាសី​ឆ្នាំ​របស់​លោកអ្នក​កំពុង ស្រុតចុះ​នៅឡើយ​ទេ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី ឬ សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​អ្នកជំនួញ​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ផង​តែង​មិន​ងាយ​សង​សោះឡើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ និង​ផ្អែមល្ហែម​ល្អ​ណាស់ដែរ​៕

 

​ឆ្នាំមមី​

 

 

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​សេះ​ចាប់​តាំងតែ​ពី​ដើមខែ​មក គឺមាន​ឡើង​មាន​ចុះ តែ​យ៉ាងណា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​សុខដុម និង ជោគជ័យ​នោះ​ច្រើនជាង​ផល​អាក្រក់​។​ការប្រកប​ការងារ​ពុំ​មាន​ផល​លំបាក​អ្វី​ចូលមក​នាំ​ពិបាក​ដោះស្រាយ ឬ​ត្រូវ​រែកពន់​លំបាក​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ការនិយាយស្តី​ស្ត្រី​មិនត្រូវ​មាត់ឥតគម្រប​ប្រយ័ត្ន​កើតរឿង​រាវ​ជម្លោះ​វិវាទ ហើយ​មក​លំបាក​នៅ​គ្រា​ខាងមុខ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​ការរំពឹងទុក​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​សម្បើម​ណាស់​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​មាន​ញា​ត្តិ​មិត្ត​បងប្អូន​មក​ខ្ចី​របស់របរ​មានតម្លៃ​ឬ​ប្រាក់កាស​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ខូចខាត និង​បាត់បង់​នាំឱ្យ​កើតការ​មើលមុខ​គ្នា​មិនសូវ​ចំណាស់​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​បើ​ទោះ​សុខកាយ​សប្បាយចិត្ត​បន្តិច​ក្តី ប៉ុន្តែ​បញ្ហា​ចំពោះមុខ​ត្រូវ​តស៊ូ​ដោះស្រាយ​ក៏មាន​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ដូច​ពាក្យចាស់​ថា​” ស្គាល់​តែ​មុខ ប៉ុន្តែ មិន​ស្គាល់ ចិត្ត​”​កើតឡើង​។​បើ​មាន​ប្រកបការងារ​មិនសូវមាន​ភាពរលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​ធំដុំ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​ក្រៅពីនេះ​បើ លោកអ្នក​ប្រកបការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ​ហើយ​បង្កើត ជម្លោះ​វិវាទ ជាមួយ​សត្រូវ​ចាស់​ថ្មី ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ផុត​ដៃជើង​ពោលគឺ មិនមាន​អ្វី​ដែលជា​ផ្លែផ្កា​ហុច​ធំដុំ​នោះឡើយ​។​ការប្រកប​ការងារ​កុំ​ឆាប់​ប្រកាន់​ខឹង ហើយ​ត្រូវ​ដឹងថា​កិច្ចការ​ខ្លះ​កាន់តែ​អត់ធ្មត់ ក៏​កាន់តែ​ប្រសើរ​ដែរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​ការ​ខ្លួនឯង​៕