ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន លោក​អភិបាលស្រុក​បាន​ចុះ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ច​ន្ន​មុនី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ឈ្មោះ ហ៊ុយ សា​ម៉ាក់ អាយុ​៥៦​ឆ្នាំ ភេទ​ប្រុស ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្ទះ​ទំហំ ១០​គុណ​៧​ម៉ែត្រ អស់ទាំង​ស្រុង​កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា កន្លងទៅ នៅ​ភូមិ​ក្រោល​ជី ឃុំ​ពពេល ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​៕​