មនុស្ស​៩​នាក់​ត្រូវបាន​សម្លាប់​និង​២០​នាក់​រង​បួស​ក្នុងការ​វាយប្រហារ​តាម​អាកាស​នៅ​យេ​ម៉ែន​

1035
ចែករម្លែក

ប្រភពព័ត៌មានយេម៉ែនបាននិយាយថា​ សមាជិក៩នាក់នៃគ្រួសារយេម៉ែនមួយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតទៅលើទីក្រុង Amran ភាគខាងជើងនៃរដ្ឋធានី Sanaa ប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃចន្ទទី២៥មិថុនា។

ជនរងគ្រោះទាំងនេះ ត្រូវបានសម្លាប់ នៅពេលរបស់ពួកគេ ​ត្រូវ​បានបំផ្លាញដោយការវាយប្រហារ ដែលបានធ្វើខូចខាតផ្ទះជាច្រើនផេ្សងទៀតដែលនៅក្បែរនោះផងដែរ, នេះបើយោតាមសារព័ត៌មានស៊ីនហួ។

សារព័ត៌មានស៊ីនហួបាននិយាយថា មនុស្ស២០នាក់ផេ្សងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសនេះ។

ការវាយប្រហារតាមអាកាសចំនួន៤ផេ្សងទៀត បានវាយប្រហារចំទីតាំងយោធាមួយ ប៉ុស្តិ៍ប៉ូលិសមួយការិយាល័យប្រៃសណីយ៍មួយ និង មណ្ឌលទូរគមនាគមន៍មួយ ។

វាជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ដែលបានបណ្តាលឱ្យស្លាប់ជនស៊ីវិលច្រើននាក់នៅយេម៉ែន។

ប្រទេសយេម៉ែនដែលជាប្រទេសអារ៉ាប់ក្រីក្រនេះជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលមួយចាប់តាំងពីពួកឧទ្ទាមHouthiដែលគាំទ្រដោយអ៊ីរ៉ង់បានវាយដណ្តើមកាន់កាប់តំបន់ជាច្រើននៅប្រទេសនេះ ហើយបានវាយយកបានខេត្តនានានៅភាគខាងជើងទាំងអស់ កាលពីឆ្នាំ២០១៤ដោយ រួមទាំងរដ្ឋធានីSanaa ។

អារ៉ាប៊ីសាអូឌីតដឹកនាំក្រុមចម្រុះយោធាអារ៉ាប់មួយ បានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេម៉ែនចាប់តាំងពីឆ្នាំ២០១៥ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនរបស់ លោក Abd-Rabbu Mansour Hadi ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែង៕ដោយ៖វាសនា

មនុស្ស៩នាក់ត្រូវបានសម្លាប់និង២០នាក់រងបួសក្នុងការវាយប្រហារតាមអាកាសនៅយេម៉ែនកាលពីព្រឹកថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម