​ប្រែ​សម្រួលៈ​បំណង (Xinhua)៖ ផ្នែក​ឧតុនិយម​ចិន​នៅ​ថ្ងៃអាទិត្យ​ទី​២១​សីហា​នេះ​បាន​ចេញ​ការព្រមាន​កំរិត​ក្រហម​សំរាប់​សីតុណ្ហភាព​ខ្ពស់ ។​វា​ជា​ការព្រមាន​កំរិត​ខ្ពស់​បំផុត​ក្នុង​ប្រព័ន្ធ​ព្រមាន​បួន​កំរិត​​របស់​ចិន​នៅ​ពេល​អាកាសធាតុ​ក្តៅ​ចង់​ឆេះ​បន្ត​គ្របដណ្តប់​តំបន់​ជាច្រើន​ក្នុងប្រទេស​​។​

​វា​ដល់​ថ្ងៃទី​ដប់​ជាប់​គ្នា ដែល​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​ចេញ​ការព្រមាន​កំរិត​ក្រហម​អំពី​អាកាសធាតុ​ក្តៅ​។​

​បើ​តាម​មជ្ឈមណ្ឌល​នេះ ក្នុងអំឡុងពេល​ថ្ងៃ​នៅ​ថ្ងៃអាទិត្យ​ទី២១សីហា ផ្នែក​នៃ​ខេត្ត​Gansu, Shaanxi, Henan, Anhui, Jiangsu, Shanghai, Hubei, Hunan, Jiangxi, Zhejiang, Fujian, Sichuan, Chongqing, Guizhou, Yunnan, Guangdong និង Guangxi នឹង​ជួប​អាកាសធាតុ​៣៥​ទៅ​៤០​អង្សា​សេ​។​

​នៅ​តំបន់​ខ្លះ​ក្នុង​ខេត្ត Shaanxi, Sichuan, Chongqing, Hubei, Hunan, Anhui, Jiangxi និង Zhejiang សីតុណ្ហភាព​អាច​ឡើង​ហួស​៤០​អង្សា​សេ​។​មជ្ឈមណ្ឌល​បាន​ណែនាំ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចាត់វិធានការ​គ្រាអាសន្ន​ទប់ទល់​នឹងរ​លក​កំដៅ ដោយ​ផ្អាក​ការងារ​នៅ​ក្រៅ​ផ្ទះ​ក្រៅ​អាគារ​ដែល​ប្រឈម​កំដៅ​ខ្លាំង យកចិត្តទុកដាក់​សុវត្ថិភាព​អគ្គិភ័យ​និង​យកចិត្តទុកដាក់​​លើ​ក្រុម​នុស្ស​ងាយ​រងគ្រោះ​។​

​រលក​កំដៅ​បច្ចុប្បន្ន​ដែល​កើតមាន​នៅ​ផ្នែក​ធំៗ​នៃ​ប្រទេស​ចិន ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​បណ្តើរៗ​ចាប់ពី​ថ្ងៃ​២៦​សីហា​៕

​ចិន​កំពុង​ស្ថិត​ក្នុង​ការព្រមាន​អំពី​កំដៅ​កំរិត​ក្រហម នៅពេល​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ជួប​សីតុណ្ហភាព​ពី​៣៥​ទៅ​៤០​អង្សា​សេ គួបផ្សំ​នឹង​ភាពរាំងស្ងួត​អូសបន្លាយ​