ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃឡើងវិញអំពីសំណើសុំតែសម្រួលព្រំតំបន់ការពារធម្មជាតិបន្ទាយឆ្មារទៅជួបប្រពលរដ្ឋដែលបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ពោលគឺខណ:ពេលដែលក្រុមការងារនៃគណ:កម្មការនេះបាននឹងកំពុងដំណើរការការងារជាមួយប្រជាពលរដ្ឋយ៉ាងមមាញឹក។

ក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបញ្ជាក់ថា :គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិជូនប្រជាពលរដ្ឋដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ ។ហេតុនេះទើបរដ្ឋបាលខេត្តបានបើកការប្រជុំបង្កើតជាក្រុមការងារគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃឡើងវិញអំពីសំណើសុំតែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុមស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនេះ និងនៅស្រុកភ្នំស្រុកដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសស្រោកសស្រាំដើម្បីបានរួចរាល់ឆាប់រហ័ស ។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍យើង។

សូមបងប្អូនចូលរួមថែទាំ និងការពារតំបន់ធម្មជាតិដែលសេសសល់របស់យើងឲ្យបានល្អ គង់វង្សផង៕សរន

ពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃឡើងវិញអំពីសំណើសុំតែសម្រួលព្រំតំបន់ការពារធម្មជាតិបន្ទាយឆ្មារទៅជួបប្រពលរដ្ឋដែលបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំ(រូបថត ប ជ័យ)