ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖យប់ថ្ងៃ ទី២០សីហាអ្នកប្រដាល់គុនខ្មែរកម្ពុជាដែលទៅចូលរួមក្នុងព្រឹត្តិការណ៍IFMA Grand Slam Tournament 2022 Openនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី នោះបានត្រឡប់មកវិញហើយដោយដណ្ដើមបានមេដាយមាសប្រាំពីរគ្រឿង។

លោក ប៊ូ ជុំសេរី លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡាលោកឧត្តមសេនីយ៍ទោវ៉ាស៊ីនភីរម្យទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកម្មពិសេសតំណាងឲ្យលោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកឧត្ដមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានទៅស្វាគមន៍ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា ក្រុមកីឡាករជម្រើសជាតិគុនខ្មែរកម្ពុជាដណ្តើមបានមេដាមាសចំនួនប្រាំពីរគឿងក្រោយពីផ្តួលគូប្រកួតជាកីឡាករថៃនិងកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រ។នេះគឺជាសមិទ្ធិផលមួយបន្ថែមទៀតរបស់សហព័ន្ធដែលជាមុខមាត់ប្រទេសជាតិមូលទំាងមិនមែនរបស់បុលិគ្គណាមួយឡើយ ហើយក៏មិនរបស់សហព័ន្ធតែម្នាក់ឯងឡើយ ។

លោកបានចាត់ទុកថានេះជាមុខមាត់ប្រទេសជាតិដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GSMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើម្ចាស់ផ្ទះការប្រកួត ។គណៈប្រតិភូកីឡាប្រដាល់គុនខ្មែរដែលចូលរួមការប្រកួត Grand Slam Tournament 2022 Open នៅប្រទេសម៉ាឡេស៊ីមាន ប្រតិភូដឹកនាំចំនួន២នាក់ គ្រូបង្វឹកចំនួន៣នាក់ និងកីឡាករ-កីឡាការិនី មានចំនួន៩នាក់។
ចំពោះម្ចាស់មេដាយមាសទំាង៧គ្រឿងរួមមានកីឡាករ ភុន ពិសិត កីឡាករ ខាំ ខ្លានាង កីឡាករ រិន ដាវីត កីឡាករ សាន រ៉ាគីម កីឡាករ ឃួន ឡាំងកូស៊ី កីឡាករ ហ៊ឹម គឹមរៀង កីឡាករ ឈឿង ល្វៃ៕សរន

កម្ពុជាបានមេដាយមាសប្រាំពីរគឿងពីព្រឹត្តិការណ៍ IFMA Grand Slam Tournament 2022 Open