ដោយ:បូព៌ ព្រឹក្ស/ភ្នំពេញ:លោក សាន ប៊ុនធឿន ដែលគេស្គាល់ថាជាចាងហ្វាងកាសែតអនឡាញមួយ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះម្នាក់ផងនោះត្រូវបានសម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ចៀសវាងការភាន់ច្រលំ សម្តេចសម្រេចស្នើឱ្យបណ្តេញ សាន ប៊ុនធឿន ពីក្របខ័ណ្ឌកងទ័ព។ នេះបើយោងតាមឆេលណែលតេលេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២១ ខែសីហានេះដោយភ្ជាប់ជាមួយឃ្លីបវិដេអូខ្លីដែលបង្ហាញសកម្មភាពលោក សាន ប៊ុនធឿន ផឹកស៊ីហើយបោករបស់របរនៅលើតុអាហារ។

សម្ដេចបានសរសេរថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

សម្ដេចតេជោបានសរសេរនៅឃ្លាចុងក្រោយថា “ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ
សាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព”៕សរន