ដោយ:បាយ័ន/ឧត្តរមានជ័យៈ នគរបាលខេត្តឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះ ម្នាក់។ ជនសង្ស័យដែលសុទ្ធសឹងជាយុវជត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២០ ខែសីហា ។

ជនសង្ស័យទាំងប្រាំពីរនាក់ទី១-​ ឈ្មោះ​​ ព្រួញ​ កក្កដា​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​ (សិស្ស) ២-​ ឈ្មោះ​ មឿន​ ភារៈ​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិសន្តិភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​(សិស្ស) ៣-​ ឈ្មោះ​ មឿន​ វិតុង​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឃ្លាំងកណ្ដាល​ ឃុំត្រពាំងប្រីយ៍​ មុខរបរ (បុគ្គលិកកាស៊ីណូច្រកជាំ) ៤-​ ឈ្មោះ​ គុជ​ សុណា​ ហៅខ្នា​រ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិទួលសាលា​ ឃុំត្រពាំងប្រីយ៍​ មុខរបរ​ (បុគ្គលិកកាស៊ីណូ​ច្រកជាំ)៥-​ ឈ្មោះ​ ស៊ឹម​ បូលី​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឯកភាព​ ឃុំត្រពាំងប្រីយ៍​ មុខរបរ​ (សិស្ស​) ៦-​ ឈ្មោះ​ ប៉ុន​ ប៊ុនធី​ អាយុ​ ១៦ឆ្នាំ​ រស់នៅភូមិស្វាយចេក​ ឃុំថ្លាត​ ស្រុកអន្លង់វែង​ មុខរបរ​ (មិនពិតប្រាកដ​) និង៧-​ ឈ្មោះ​ វិញ​ ប៊ុនឡុង​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិលំទងថ្មី​ ឃុំលំទង​ ស្រុកអន្លង់វែង​ មុខរបរ​ (កសិករ​) ។

លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបាននិយាយថា កាលពីថ្ងៃទី១៤ ខែសខែសីហាវេលាម៉ោង​ ២៣:២០​​យប់  មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ ជនរងគ្រោះ ចំនួនមួយនាក់   ដែលបង្កឡើងដោយក្រុមក្មេងទំនើងពីរក្រុមបានដេញគប់វាយកាប់ចាក់គ្នា  នៅតាមដងផ្លូវជាតិលេខ 67B  ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិ​អភិវឌ្ឍន៍​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ។

លោកឧត្តមសេនីយ៍ទោបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន បួនគ្រឿង ,កាំបិតប៉័ងតោ ចំនួនពីរ ,ដាវ ចំនួន មួយនិងដំបងក្រលាស់ ចំនួន មួយ។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ៕សរន