ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក តោង​តែមាន​ការ ប្រយ័ត្នប្រយែង​ បន្តិច​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​កើត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ឡើយ​ពីព្រោះថា ងាយ​ជះ​ផល​អាក្រក់ នាពេល​ក្រោយ​វិញ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោក អ្នក ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​ប្រកែប្រកាន់​ច្រើន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ឡើង​។​ក្រៅពីនេះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី ប្រាថ្នា អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​គ្រាន់​កក់ក្តៅ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស និង ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។ក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្វើ​អ្វី​តែង​រាំងស្ទះ និង មិនសូវ​ជួប​នូវ​ក្តី​សម្រេច​ដូច​ការប៉ង​ប្រាថ្នា​ប៉ុន្មាន​នោះឡើយ​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​តែង​ត្រូវគេ​ដណ្តើមយក​អស់​មុន ហើយ​បើ​ពឹងពាក់​ឱ្យ​អ្នកដទៃ​ជួយ​ក៏​មិន​ដូច​គាប់​បំណង​ដែរ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​ការរកស៊ី​គាប់ប្រសើរ​ឡើងវិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ជា​លទ្ធផល ​នាគ្រា​ក្រោយ​វិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​ លោកអ្នក ​មិនល្អ​ប្រសើរ​ទេ ពីព្រោះថា​អាច​ត្រូវ​ទទួលរង​ផាកពិន័យ ឬ បាត់បង់​ប្រាក់កាស​ច្រើន​ដោយសារ​ចំណាយ​លើ​អ្វីមួយ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ក៏​តែង​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់​ចំពោះ​ក្រុម​នុស្ស​ជុំវិញខ្លួន និង​ពិសេស​អាចមាន​ជម្លោះ​ពាក្យសម្តី​ទៀតផង​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​បញ្ហា​ខ្សត់​ចំណូល ជាពិសេស​លាភ​បំរុង​រត់​ចូល​បែរជា​រត់ចេញ​ទៀតផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​មួហ្មង​និង​ប្រឆាំង​គ្នា​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ភាព​ស៊យ និង បញ្ហា​មិនល្អ​ច្រើន​ចូល​យាយី​ច្រើន​បន្តិច ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ក្រៅពីនេះ​ការធ្វើ​អ្វី​មាន​អារម្មណ៍​តានតឹង និង​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន ដូចនេះ​ចូរ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ពុំ​សូវ ដូច​គាប់​បំណង ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស និង ហោះ​រំលង​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​អ្វីមួយ​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
គូ​ស្នេហា​កំលោះ​ក្រមុំ មានការ​រកាំចិត្ត ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​មិន​ស្ទើរ​នោះទេ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព ហេតុនេះ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ការធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់ និង ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប ហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើតមាន​បញ្ហា​យាយី​ណាស់​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ក្បត់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរកា​

 

​រាសី​ល្អ​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ និង មាន​ភាព​សុខដុម​គួរសម​។​ការប្រកប​ការងារ​អា​ច​មានរឿង​ក្តៅចិត្ត និង បញ្ហា​ខ្លះ​គេ​ខុស​សោះតែ​អ្នកដទៃ​មើលមិនឃើញ ហើយ​ឱ្យ​អ្នកជា​អ្នកទទួល​ទៅវិញ​។​ថ្ងៃនេះ​វិញ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​តែ​រៀងៗ​ខ្លួន​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ច​ម្រើ​ន​លូតលាស់​ជានិច្ច ម្ល៉ោះហើយ​បើ​ចង់​ផ្តើមធ្វើ​អ្វីមួយ​តែង​ឆ្លើយតប​ផល​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រួសរាន់​បំពេញ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​ឱ្យ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​ធ្លាប់​តែមាន​ភាព​អួរ​អាប់​នឹង​ប្រែ​មក​ល្អប្រសើរ ហើយ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទិញដូរ​ទីកន្លែង​លក់ដូរ ឬ​ការប្រកប​មុខ​ជំនួញ​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លាភ​ធ្លាប់តែ​បោល​ហួស ឬ ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ និង កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕