ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី២១សីហាម្សិលម៉ិញនេះក្នុងព្រឹត្តិការណ៍ប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៨និងក្រោម ១៥ឆ្នាំវគ្គ៨ក្រុមចុងក្រោងបានរកឃើញ៤ក្រុមដែលឡើងទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។

សម្រាប់យុវជនអាយុក្រោម១៨ឆ្នាំវិសាខាអេហ្វស៊ីឈ្នះក្រុមសាលាតម្រង់ទិសខេត្តកំពង់ចាម៣ទល់០។ភ្នំពេញក្រោនឈ្នះក្រុមយុវជនសាលាតម្រង់ទឹសខេត្តស្វាយរៀង៣ទល់០ អង្គរថាយហ្គឺរប្រកួតចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិ១ទល់២និងក្រុមតម្រង់ទឹសខេត្តបន្ទាយមានជ័យឈ្នះក្រុមណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ២ទល់១។ក្រុមវិសាខាអេហ្វស៊ី ក្រុមភ្នំពេញក្រោន ក្រុមសាលាបាល់ទាត់ជាតិនិងក្រុមសាលាតម្រង់ទឹសខេត្តបន្ទាយមានជ័យឡើងទៅលេងបន្តវគ្គ៤ក្រុមចុងក្រោយក្នុង។ចំពោះក្រុមសាលាតម្រង់ទឹសខេត្តកំពង់ចាម ក្រុមសាលាតម្រង់ទឹសខេត្តស្វាយរៀង ក្រុមអង្គរថាយហ្គឺរនិងក្រុមណាហ្គាវើលដ៍ខេត្តកមពង់ស្ពឺបញ្ចប់បេសកកម្មត្រឹមនេះ ។

ចំពោះក្រុមយុវជនអាយុក្រោម១៥ឆ្នាំវិញនោះក្រុមទីហ្វ៊ីអាមីអាយុក្រោម១៥ឆ្នាំឈ្នះ
ក្រុមសាលាតម្រង់ទឹសខេត្តរតនគីរី៥ទល់១។អគ្គិសនីកម្ពុជាចាញ់ក្រុមសាលាតម្រង់ទឹសខេត្តស្វាយរៀង៤ទល់៥។អង្គរថាយហ្គឺរឈ្នះសាលាតម្រង់ទឹសខេត្តកំពត ៣ទល់១ និងមួយប្រកួតទៀតក្រុមសាលាតម្រង់ទឹសបន្ទាយមានជ័យចាញ់ក្រុមណាហ្គាវើលដ៍កំពង់ ស្ពឺ២ទល់៤ ។

ក្រុមទីហ្វ៊ីអាមីអាយុក្រោម១៥ឆ្នាំ ក្រុមសាលាតម្រង់ទឹសខេត្តស្វាយរៀង ក្រុមក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៍កំពង់ស្ពឺឡើងទៅលេងបន្តវគ្គ៤ក្រុមចុងក្រោយ ។ចំពោះ៤ក្រុមដែលចាញ់នោះបញ្ចប់ភារកិច្ចត្រឹមនេះ ៕សរន