​ចែករំលែក​ចំណេះដឹង​ពត៌មាន​អំពី​កម្មវិធីសិក្សា​អាហារូបករណ៍​និង​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស

2417
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ​( ACE) នឹង​រៀបចំ​កម្មវិធី​អេ​ស៊ី​អ៊ី​អូ​ភិន​ដេ​( ACE Open Day) ដែលមាន​រយៈពេល​ បី​ថ្ងៃ​ពេញ ​ចាប់ពី​ថ្ងៃទី​២៩ មិថុនា ដល់ ០១ ខែកក្កដា ឆ្នាំ​២០១៨​។ កម្មវិធី​នេះ​ធ្វើ​ទ្បើង​សម្រាប់​សិស្សានុសិស្ស​និង​មាតាបិតា​ដែល​មានបំណង​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​មុននឹង​សម្រេចចិត្ត​ចូល​ចុះឈ្មោះ​ចូលរៀន​។​

​កម្មវិធី​នេះ​មានការ​ទស្សនា​បន្ទប់រៀន​និង​សម្ភារៈ​សិក្សា​នានា​ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​ចូលរៀន​សាកល្បង​ដោយ​សេរី​ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏​ទទួល​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ​ដើម្បី​បង្កើន​ចំណេះ​និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​កម្មវិធី​ACEOpenDay​កាលពី​វគ្គ​សិក្សា​ទី​២​ឆ្នាំ​២០១៨​បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០០​នាក់​។​

​គួរ​បញ្ជាក់ដែរថា​សាលា​ACE​ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដែលមាន​កម្មវិធីសិក្សា​ជាច្រើន រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learner’s Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង​៥ រសៀល​នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញ​ដូចជា សាខា​សម្ដេច​ប៉ាន សាខា​សន្ធរម៉ុក សាខា​ទួល​ទំពូង សាខា​ទួលគោក និង​ខេត្តសៀមរាប​។ សិស្ស​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ http://openday.acecambodia.org/៕S/

ចំណងជើង​រូ​ថត​៖​អេ​ស៊ី​អ៊ី​នឹង​រៀបចំ​កម្មវិធី ACE Open Day ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​ពេញ​ចាប់ពី​ថ្ងៃទី​២៩ មិថុនា ដល់ ១ ខែកក្កដា ឆ្នាំ​២០១៨ សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា ដែល​មានបំណង​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​(​រូប សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម