​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​បញ្ជាក់ថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​(TYDA) គឺជា​យន្ត​ការបើក​ច្រក និង​ផ្ដល់ឱកាស​ឱ្យ​សមាជិក​-​សមាជិកា ចូលរួម​ដោយ​គ្មាន​ការរើសអើង ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ នៅ​ទូទាំងប្រទេស ក្រោម​ការសហការ​ជាមួយ​ដៃគូ​សហការ​ផ្សេងៗ​យ៉ាង​ទូលំទូលាយ​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​បញ្ចូល​សមាជិកសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​ (TYDA) កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​(TYDA) គឺជា​យន្ត​ការបើក​ច្រក និង​ផ្ដល់ឱកាស​ឱ្យ​សមាជិក​-​សមាជិកា ចូលរួម​ដោយ​គ្មាន​ការរើសអើង ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ​នៅទូទាំងប្រទេស ក្រោម​ការសហការ​ ជាមួយ​ដៃគូ​សហការ​ផ្សេងៗ​ យ៉ាង​ទូលំទូលាយ​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) គិត​ត្រឹម​ឆ្នាំ​២០២២​នេះ មាន​អាយុ ១០ ឆ្នាំ​មកហើយ និង​មាន​សមាជិក​-​សមាជិកា ​ចំនួន​ជាង ៨ ពាន់​នាក់ ហើយ​បានធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ទូទាំងប្រទេស​។ លទ្ធផល​ជាក់ស្ដែង​ មកទល់ពេលនេះ គឺ​បាន​ព្យាបាល​ប្រជាពលរដ្ឋ ​បាន​ចំនួន​ជិត ៣៥ ម៉ឺន​នាក់ ក្នុងនោះ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ជាង ៦ ពាន់​នាក់ ​ត្រូវបាន​បញ្ជូនមក​ព្យាបាល​បន្ត ​នៅ​រាជធានី​ភ្នំពេញ និង​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ ​ចំនួន ៥៨ នាក់​ត្រូវបាន​វះកាត់​ ដោយ​ជោគជ័យ​ ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​សមាជិក​-​សមាជិកា​សមាគម ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ប្រើប្រាស់​ចំណេះដឹង​ជំនាញ និង​បទពិសោធន៍ ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ សូម​ថ្លែងអំណរគុណ​សប្បុរសជន ដែល​បាននិងកំពុង​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ ក្នុង​ការផ្ដល់​លទ្ធភាព និង​ទ្រទ្រង់​សមាគម​ឱ្យ​សមាគម​មានលទ្ធភាព​បំពេញបេសកកម្ម​មនុស្ស​ធម៌​បន្ថែមទៀត និង​សូម​ថ្លែងអំណរគុណ​ដៃគូ ​សហការ​ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្ រ​តាមរយៈ​ការចូលរួម​ដោយផ្ទាល់ ​ក្នុង​បេសកកម្ម ក៏ដូចជា​ ការជួយ​សម្រប​សម្រួល​យកចិត្តទុកដាក់​រាល់​សកម្មភាព​របស់​សមាគម​៕/V​