ទឹកទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ថ្ងៃនេះ ឡើង​ជាង​មួយ​ម៉ែត្រ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​មេគង្គ នៅក្នុង​ខេត្តក្រចេះ នៅថ្ងៃនេះ ឡើង​ខ្ពស់ជាង មួយ​ម៉ែត្រ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ​ឡើង ដល់​កម្ពស់ ៧ ម៉ែត្រ នឹង​អាច​ឡើងដល់ កម្ពស់ ៨ ម៉ែត្រ នៅ​ថ្ងៃទី​២៥ ខែសីហា ព្រម​ពេល​ជាមួយ​ទឹក​បឹង​ទន្លេសាប បាន​ឡើងដល់ កម្ពស់ ៤,៨៨ ម៉ែត្រ​។ គ្រប់​ស្ថានីយ​ជលសា​ស្ត្រ តាម​ដង​ទន្លេ បន្ត​ជន់​ឡើង ជា​លំដាប់ ច្រើន​ថ្ងៃ​ទៀត​។​