​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​ការពារ​គម្លាត​អាយុ ៤២ ឆ្នាំ​របស់​ពួកគេ បន្ទាប់​ពី​ពួក​អ្នកតាមដាន (Follower) បាន​ហៅ​កូនក្រមុំ​អាយុ ២៧​ឆ្នាំ​រូប​នេះ​ថា​រៀបការ​ដើម្បី​​តែ​ចង់​បាន​លុយ​ប្តី​អាយុ ៦៩ ឆ្នាំ​។​

​នាង​ជែក​គី (Jackie) ដែល​កើត​នៅ​ប្រទេស​ហ្វីលីពីន និង​លោ​កដេវ (Dave) បាន​ជួបគ្នា​នៅលើ​វេបសាយ​ណាត់​ជួប​តាម​អ៊ីនធឺណិ​ត​ក្នុង​ឆ្នាំ ២០១៦ នៅពេលដេវ ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​​ទៅ​លេង​ខេត្ត​សេ​ប៊ូ (Cebu)​។​

​គឺ​ដេ​វដែល​ហ៊ាន​ចេញមុខ​មុនគេ​ដើម្បី​ស្នើសុំ​អនាគត​ប្រពន្ធ​របស់​គាត់​ចេញ​ទៅ​ផឹក​កាហ្វេ​ជាមួយ​គាត់ ហើយ​នាង​បាន​យល់ព្រម​។ ពួកគេ​បាន​រៀបការ​ជា​ង​បី​ឆ្នាំ​មកហើយ​។​

​ដេវបាន​និយាយ​នៅក្នុង​វីដេអូ TikTok ថ្មីៗ​នេះ ដែល​ពួកគេ​ចែករំលែក យ៉ាង​ដូច្នេះ​ថា “​ជែក​គី​និង​ខ្ញុំ​បាន​ជួបគ្នា​លើក​ដំបូង​តាម​រយៈ​វេបសាយ​មួយឈ្មោះ Cherryblossoms​។ ខ្ញុំ​នៅ​សេ​ប៊ូ​ក្នុងប្រទេស​ហ្វីលីពីន នៅ​ពេល​ខ្ញុំ​កំពុង​ប្រើប្រាស់​វេប​សាយនោះ ហើយ​ខ្ញុំ​បានកត់សម្គាល់​ឃើញ​ប្រវត្តិរូប​របស់​ជែក​គី​”​។​

“​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​នាង ហើយ​និយាយ​ថា​ខ្ញុំ​ចូល​ចិត្ត​ប្រវត្តិរូប​របស់​នាង ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ជួប​នាង​”​។​

​ជែក​គី​បន្តថា “​ខ្ញុំ​បាន​ឱ្យ​លេខ​ទូរស័ព្ទ​ទៅ​គាត់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​យើង​បាន​ជួប​គ្នា​នៅ​ហាង Starbucks ហើយ​គាត់​បានឱ្យ​នំ​ខូ​គី​សូកូឡា​មួយ​ដល់​ខ្ញុំ​។ បន្ទាប់​មក​ពួក​យើង​បាន​ទៅ​ហាង Jollibee’s សម្រាប់​អាហារ​ថ្ងៃត្រង់​”​។​

​ដេវបាន​បន្ថែមថា “​ជែក​គី​មាន​ការអៀនខ្មាស់​បន្តិច​នៅពេលនោះ ហើយ​នាង​ហត់​អស់កម្លាំង​បន្ទាប់ពី​ធ្វើ​ការប្តូរ​វេន​យ៉ាង​លំបាក​នៅ​កន្លែងធ្វើការ ដូច្នេះ​នៅ​ថ្ងៃ​អាហារ​ថ្ងៃត្រង់​នោះ ខ្ញុំ​បាន​និយាយ​តែ​ម្នាក់ឯង ៩៥ ភាគរយ​”​។​

“​អ្នក​អាច​មាន​អារម្មណ៍​មាន​ទំនាក់ទំនង​គ្រប់គ្រាន់​នៅ​ទីនោះ​ដើម្បី​ចង់​ជួប​គ្នា​ម្តង​ទៀត​។ ដូច្នេះ ជែក​គី​និង​ខ្ញុំ​បាន​ជួបគ្នា​ប៉ុន្មាន​ដង​ទៀត មុន​នឹង​ត្រឡប់​ទៅ​អាម៉េរិក​វិញ​។ នោះ​ហើយ​គឺជា​ការចាប់ផ្តើម​នៃ​ទំនាក់ទំនង​ដ៏​អស្ចារ្យ ដែល​នៅតែ​រឹងមាំ​”​។​

​គូស្នេហ៍​មួយគូ​នេះ​តែងតែ​ប្រឈម​មុខ​នឹង​ការរិះគន់​យ៉ាង​ចាស់ដៃ​អំពី​គម្លាត​អាយុ​ដ៏​សំខាន់​របស់​ពួកគេ ដោយ​អ្នកខ្លះ​បាន​ហៅ​ជែក​គី​ថា​ជា “​ស្រី​ហុតទឹកសម្លឹងកាក​” ដែល​រៀបការ​ដើម្បី​តែ​លុយ​។​

​ប៉ុន្តែ​គូស្នេហ៍​នេះ​បាន​វាយបក​វិញ ដោយ​និយាយ​ក្នុង​វីដេអូ​មួយ​ទៀត​ថា “​ដូច្នេះ​មាន​គម្លាត​អាយុ ៤២ ឆ្នាំ​។ នាង​មាន​អាយុ ២៧ ឆ្នាំ ហើយ​ខ្ញុំ​មាន​អាយុ ៦៩ ឆ្នាំ ហើយ​សម្រាប់​ពួកយើង វា​មិន​មាន​អ្វី​ខុស​គ្នា​បន្តិច​សោះឡើយ​”៕

ដេ​វ​និង​ជែក​គី​មិន​ខ្វល់​នឹង​សម្តី​អ្នក​រិះគន់​ថា​នាង​រៀបការ​ជាមួយ​បុរស​អាយុ​៦៩​ឆ្នាំ​ដើម្បី​តែ​លុយ