ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID)ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ បានសំដែងនូវការគោរពចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំកម្ពុជាទទួលបានសុខសន្តិភាពនិងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះដោយមិនបានទុកឲ្យអ្នកណាម្នាក់នៅក្រៅ ឆាកឡើយហើយក៏មិននាំឱ្យមានការសងសឹកគ្នា ផ្ទុយទៅវិញជំរុញឲ្យទទួលបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង ។ជា មួយនេះលោក អាប់ឌូឡា សាហ៊ីដ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោផងដែរដែលបានបញ្ជូនកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រទេសជាច្រើននៅក្នុងពិភពលោកដើម្បីការពារសន្តិភាព ។

លោក អាប់ឌូឡា សាហ៊ីដ បានសំដែងការគោរពចំពោះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកា សអញ្ជើញ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីស្តីការនាយករដ្ឋមន្រ្តី(នា ព្រឹកថ្ងៃទី ២២ ខែ សីហា ២០២២ នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍ឲ្យដឹងថា៖លោក អាប់ឌូឡា សាហ៊ីដ បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេ ជោដែលបាននាំកម្ពុជាទទួលបានសុខសន្តិភាព និង ស្ថិរភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយឈ្នះឈ្នះនេះសោតក៏មិនបានទុកឲ្យអ្នកណា ម្នាក់នៅក្រៅឆាកឡើយហើយក៏មិននាំឱ្យមានការសងសឹកគ្នាដែរផ្ទុយទៅវិញជំរុញឲ្យទទួលបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង។លោក អាប់ឌូឡា សា ហ៊ីដ ក៏សុំសម្ដែងនូវការគោរពផងដែរចំពោះការដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សទីក្រុងភ្នំពេញគឺជារាជធានីមួយដែលដូចរាជធានីប្រទេសដទៃ ទៀតដែលជាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក ។ ជាមួយគ្នានោះដែរលោក អាប់ឌូឡា សាហ៊ីដ បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោផងដែរ ដែល កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រទេសជាច្រើននៅក្នុងពិភពលោកដើម្បីការពារសន្តិភាព។

លោកបានមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវមកស្វែងរកសន្តិភាព,ប៉ុន្តែនៅពេលនេះកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមួយដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសដទៃៗទៀតក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះគឺជាជោគ ជ័យដ៏ធំធេងនៃការប្រែប្រួលផ្លាស់ប្ដូរមុខមាត់គួរជាទីគោរពមួយរបស់កម្ពុជា។ពីនោះទៀតលោកបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំអាស៊ានឱ្យក្លាយទៅជាអង្គការមួយដែលមានការទទួលស្គាល់,ការគោរពកោតសរសើរពីបណ្តាប្រទេសដ៏ទៃនៅក្នុងពិភពលោក។ក្នុងន័យនេះលោក អាប់ឌូឡា សាហ៊ីដ បានលើក ឡើងថាអង្គការនេះសោតគប្បីណាមានការរៀបចំឱ្យមានអង្គការដូចជាអង្គការអាស៊ាននៅក្នុងពិភព លោកដើម្បីទទួលបាននូវការអភិវឌ្ឍតំបន់ក៏ដូចជាទទួលបាននូវសុខសន្តិភាពនិងស្ថិរភាពតំបន់ដ៏ទៃទៀតដែរ ។

លោក អាប់ឌូឡា សាហ៊ីដ បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានប្ដេជ្ញាចិត្តនាំប្រទេសទៅកាន់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ។

លោក អាប់ឌូឡា សាហ៊ីដ ក៏បានសង្កេតឃើញនៅសក្តាពុលនៅកម្ពុជាដែលប្រទេសម៉ាល់ឌីសនិងប្រទេសកម្ពុជាអាចធ្វើកិច្ចសហប្រតិបត្តិការគ្នាជាពិសេ សលើវិស័យពាណិជ្ជកម្ម។ លោក អាប់ឌូឡា សាហ៊ីដ បានមានប្រសាសន៍ថាកម្ពុជាមានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីស ក្នុងន័យនេះលោកបានជំរាប សម្ដេចតេជោថាលោកនឹងសហការជាមួយនិងក្រសួងការបរទេសកម្ពុជានឹងជំរុញអ្នកវិនិយោគមកពិនិត្យមើលការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាដើម្បីជំរុញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងប្រឹក្សាប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើង ថែមទៀត។

សម្ដេចតេជោបានថ្លែងអំណរគុណជូនលោក អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អពីកម្ពុជាហើយក៏បានសុំឱ្យលោក លោក អាប់ឌូឡា សាហ៊ីដ ដែលជារដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេសម៉ាល់ឌីសផងជួយជំរុញអ្នកវិនិយោគឲ្យមកពិនិត្យមើលសក្តានុពលនៅកម្ពុជាដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំឡើង។សម្ដេចតេជោក៏បានជម្រាបជូនលោក អាប់ឌូឡា សាហ៊ីដ អំពីការអនុគ្រោះនៃការវិនិយោគនៅកម្ពុជាជាពិសេសនៅលើ វិស័យកសិកម្មសម្ដេចបានមានប្រសាសន៍ថានៅកម្ពុជាយើងបានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុនវិនិយោគ ១០០ ភាគរយជាពិសេសការដាក់ទុនក្នុងវិស័យ កសិកម្មការវិនិយោគលើម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស ក្នុងន័យនេះសម្ដេចតេជោបានស្នើសុំឲ្យឯកឧត្តមលើកទឹកចិត្តឲ្យអ្នកវិនិយោ គម៉ាលឌីសពិនិត្យលើការវិនិយោគលើកសិផលស្រូវអង្ករនេះសម្រាប់ការនាំចេញទៅប្រទេសម៉ាល់ ឌីស​៕