​ដោយៈ ទេព មង្គល-រ៉ាម៉ន / ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ជាគោលការណ៍ ឱ្យ​សាងសង់ ស្ពាន​អាកាស​ចំនួន ពីរ​កន្លែង​ទៀត នៅ​រាជធានី​ភ្នំពេញ គឺ​នៅត្រង់ចំណុច​ស្តុ​ប​ស៊ិន​ជូ​រី ប្លា​ស្សា និង​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​ ហើយសម្តេច​តេ​ជោ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា សាងសង់​ស្ពាន​អាកាស​ថ្មី ចំនួន ២​ទីតាំងនេះ នៅថ្ងៃទី៣១ ខែសីហា ដ៏ខ្លីខាងមុខនេះ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ ដោយ​ទទួលបាន គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី ចំនួន ២​ទីតាំង ដូចខាងក្រោម​៖

១៖ សាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ប្រសព្វ រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) ។

២៖ សាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ស្តុ​ប​សុ​ិ​ន​ជូ​រី ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថាៈ សម្តេច​តេ​ជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា សាងសង់​ស្ពាន​អាកាស​ថ្មី ចំនួន ២​ទីតាំងនេះ នៅថ្ងៃទី៣១ ខែសីហា ដ៏ខ្លីខាងមុខនេះ។

​បច្ចុប្បន្ន នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស ចំនួន ៦ ដែល​បាន​សាងសង់​រួចរាល់ និង​កំពុង​ប្រើប្រាស់ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពាន​អាកាស​៧​មករា (៦ មករា ២០១២), ស្ពាន​អាកាស​ស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពាន​អាកាស​៥​មករា (៥ មករា ២០១៦), ស្ពាន​អាកាស មិត្តភាព កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅថា «​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​» (២ កក្កដា ២០១៨), ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​។​

​ដោយឡែក សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏​កំពុងដំណើរការ​សាងសង់ ស្ពាន​អាកាស ស្ថិតនៅលើ​បណ្តោយ ផ្លូវជាតិ​លេខ​៥ ចំណុចប្រសព្វ នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់ រវាងផ្លូវ​ជាតិ​លេខ​៥ និង​ទីក្រុង​រណប ជ្រោយចង្វា​ផងដែរ​៕/V​

គម្រោងសាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ប្រសព្វ រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) ។

គម្រោងសាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ស្តុ​ប​សុ​ិ​ន​ជូ​រី ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។​

គម្រោងសាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ស្តុ​ប​សុ​ិ​ន​ជូ​រី ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។​