សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​សាងសង់ ស្ពាន​អាកាស ច្រមុះជ្រូក​ក្បាលថ្នល់ និង ស្តុ​ប​ស៊ិន​ជូ​រី ប្លា​ស្សា

​ដោយៈ ទេព មង្គល / ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ជាគោលការណ៍ ឱ្យ​សាងសង់ ស្ពាន​អាកាស​ចំនួន ពីរ​កន្លែង​ទៀត នៅ​រាជធានី​ភ្នំពេញ គឺ​នៅត្រង់ចំណុច​ស្តុ​ប​ស៊ិន​ជូ​រី ប្លា​ស្សា និង​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ ដោយ​ទទួលបាន គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី ចំនួន ២​ទីតាំង ដូចខាងក្រោម​៖

១៖ សាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ប្រសព្វ រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) ។

២៖ សាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ស្តុ​ប​សុ​ិ​ន​ជូ​រី ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។​