ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា៖ ទំនាក់ទំនងសេដ្ឋកិច្ចគឺគាំទ្រឱ្យទំ នាក់ទំនងនយោបាយ ។ ក្នុងន័យនេះឈរលើមូលដ្ឋានដែលមានស្រាប់គម្បីណាកម្ពុជាវៀតណាមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត។ជាពិសេសបន្តការប្រែក្លាយតំបន់អតីតសង្គ្រាម,តំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាពអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះទៅកាន់លោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសថ្មីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម នាព្រឹកថ្ងៃទី ២២ ខែ សីហា ២០២២ នៅទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន បានប្រសាសន៍ឲ្យដឹងក្នុងជំនួបនោះថា៖ លោក ឡេ ហាយជុង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំបក្ស និង មេដឹកនាំវៀតណាមជូនចំពោះសម្តេចតេជោ ហ៊ុន សែន ។ លោក ឡេ ហាយជុង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននៅ ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គមក៏ដូចជាតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ។លោកសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទទួល ជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោហ៊ុនដែលថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីលើកស្ទួយទំនាក់ទំនងនិងសាមគ្គីភាពរវាងបក្សនិងបក្ស,រដ្ឋនិងរដ្ឋនិងប្រជាជននិងប្រជាជនធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំនិងមានប្រសិទ្ធភាពស្របតាមយន្តការទ្វេភាគី ។

លោក ឡេ ហាយជុង ក៏បានសម្ដែងនូវការគាំទ្រកម្ពុជាដែលកំពុងតែធ្វើប្រធានអាស៊ានអោយបានទទួលជោគជ័យបន្តទៀត។លោកក៏បានសម្ដែងនូវការអបអរសា ទរជូនចំពោះសម្តេចតេជោហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាដែលបានទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ ធ្វើកម្ពុជាអាចបើកប្រ ទេសបើកសេដ្ឋកិច្ចឡើង វិញនឹងបើកកិច្ចប្រជុំដោយផ្ទាល់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យកន្លងមក។ជាមួយដែលលោកក៏បានសំដែងនូវការគាំទ្រនូវសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមកផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក ឡេ ហាយជុង ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំបក្ស និង ថ្នាក់ដឹក នាំរដ្ឋវៀត ណាមជូនចំពោះសម្ដេច ។ សម្តេចតេជោបានសម្តែងនូវអំណរគុណផងដែរចំពោះការគាំទ្រកម្ពុជាដែលកំពុងតែធ្វើប្រធានអាស៊ាននិងសេចក្តីសម្រេចរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាលកន្លងមក។

សម្ដេចតេជោបានឯកភាពចំពោះការវាយតម្លៃនៅទំនាក់ទំនងរវាងប្រទេសទាំងពីរដោយសម្ដេចតេជោបានមានប្រសាសន៍ថាទំនាក់ទំនងសេដ្ឋកិច្ចគឺគាំទ្រឱ្យទំនាក់ទំនងនយោបាយ។ផ្អែកទៅលើមូលដ្ឋានដែលមានស្រាប់គម្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀតជាពិសេសបន្តការប្រែក្លាយតំបន់អតីតសង្គ្រាម,តំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និង កិច្ចសហប្រតិបត្តិការ ។

សម្ដេចតេជោក៏បានសម្ដែងនូវការអបអរសាទរចំពោះរដ្ឋាភិបាលវៀតណាមគណបក្សកុម្មុយនីស្តវៀតណាមដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំ ងជំងឺកូវីដ ១៩ ផងដែរ ៕