​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ នេះ បាន​ញ្ជើ​ញ​បើក​កិច្ចប្រជុំ​មួយ ស្ដីពី​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការអនុវត្ត​ច្បាប់ រវាង​មន្ដ្រីនគរបាល​យុត្តិធម៌ និង​សាលាដំបូង និង​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង​។​

​នាឱកាស​នោះ លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង បាន​មានមតិ​ស្វាគមន៍ ចំពោះ​វត្តមាន​លោក សេង ស៊ី​វុត្ថា ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍​ភ្នំពេញ ដោយបាន​លើកឡើង ថាៈ ការ​ចុះមក​ផ្ទាល់​របស់លោក បាន​សរ​បញ្ជាក់​ឱ្យឃើញ អំពី​ការយកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ដ្បើ​ម្បី​ចុះមក សាលាដំបូង និង​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង​ផ្ទាល់ ក្នុង​គោលបំណង ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​ច្បាប់​របស់ មន្ត្រីនគរបាល​យុត្តិធម៌ ជាមួយ​ស្ថាប័ន​តុលាការ ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

​ក្នុងនោះដែរ លោក អ៊ិត សុធា បាន​បន្ថែមទៀតថាៈ ក្នុងនាម មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​បង្កើន​កិច្ចសហការ ឱ្យបាន​ល្អជា​មួយ ស្ថាប័ន​តុលាការ ធ្វើយ៉ាងណា ដើម្បីឱ្យ ការអនុវត្ត​នីតិវិធី បាន​ត្រឹមត្រូវ តាមច្បាប់ ជៀសវាង​មាន​កំហុស​ផ្នែក​នីតិវិធី ដូច្នេះ រាល់​កិច្ចការងារ​ទាំងអស់ ដែល​មិន​ច្បាស់ ត្រូវសុំ​យោបល់​ព្រះរាជអាជ្ញា ឬ​ខាង​តុលាការ ដើម្បី​កុំឱ្យ​កិច្ច​នីតិវិធី ដែល​យើង​ធ្វើ អាច​ត្រូវបាន​មោឃភាព និង​ជាពិសេស​ធ្វើយ៉ាងណា បង្កើន​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង ចំពោះ​ប្រជាពលរដ្ឋ មកលើ​វិស័យ​យុត្តិធម៌ នៅក្នុង​ខេត្តកំពង់ឆ្នាំង យើង​នេះ​។​

​ទន្ទឹមនឹងនេះ លោក សេង ស៊ី​វុត្ថា ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ បានលើកឡើង​ថាៈ ការរៀបចំ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង បន្ដ​ពង្រឹង​កិច្ចសហការ ក្នុងការ​អនុវត្ត​ច្បាប់ រវាង​មន្ដ្រីនគរបាល​យុត្តិធម៌ និង​សាលាដំបូង និង​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង និង​ជា​ជំនួប​ពិភាក្សា ស្វែងរក​ដំណោះស្រាយ​នានា ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ការបម្រើ​សេវា​យុ​ត្តិ​ធ​ម៍​ជូន​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ​ឡើង ស្រប​នឹង​នយោបាយ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុ​ត្តិ​ធ​ម៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ចំណែក លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​មាន ប្រសាសន៍ថាៈ ក្នុងនាម មន្ដ្រីនគរបាល​យុត្តិធម៌ ត្រូវអនុវត្ត​តួនាទី​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ តាមច្បាប់​ជា​ធរមាន បើ​ពុំ​ដូច្នេះ​ទេ កិច្ច​ដែល​យើង​ធ្វើ នឹង​នាំឱ្យមាន​មោឃភាព ឬ​ទទួល នូវ​ទណ្ឌកម្ម​វិន័យ ដូចដែល​ព្រះរាជអាជ្ញា លើកឡើង​ពី​ខាងលើ​។ ជាពិសេស ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​នានា ក្នុង​ដែន​សមត្ថកិច្ច ចាំបាច់​ត្រូវ​រាយការណ៍ មក​ព្រះរាជអាជ្ញា ជាបន្ទាន់ ហើយ​ព្រះរាជអាជ្ញា មាន​សិទ្ធិអំណាច ក្នុងការ​បញ្ជា​ឱ្យ​មន្ត្រី នគរបាល​យុត្តិធម៌ នៃ​អង្គភាព​ណាមួយ ដែល​គាត់​ទុកចិត្ត ឱ្យទៅ​ប​ង្រា​ប​បទល្មើស នានា​បាន​។​

​លោក​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​លោក អគ្គព្រះរាជអាជ្ញា និង​ប្រតិភូ​អមដំណើរ មានមតិ​ផ្តាំផ្ញើ និង​កោតសរសើរ ដល់​កា​រីកចម្រើន​របស់​ស្ថាប័ន​តុលាការ និង​អយ្យការ ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល​ខ្លី តាំងពី​ព្រះរាជអាជ្ញា និង​ប្រធាន​សាលាដំបូង មកកាន់​តំណែង​ទីនេះ បាន​រួមគ្នា​អភិវឌ្ឍន៍ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ កន្លែងធ្វើការ​បាន​ស្អាត មាន​ផាសុកភាព និង​មាន​សណ្តាប់ធ្នាប់ ទាំង​កិច្ចការ​ចំណាត់ការ​លើ​សំណុំរឿង​កកស្ទះ កន្លងមក ក៏​ល្អប្រសើរ និង​ពិសេស មាន​កិច្ចសហការ​ល្អ រវាង​មន្ត្រីនគរបាល​យុត្តិធម៌ ខេត្តកំពង់ឆ្នាំង ដោយ​ពុំ​ដែលមាន​បញ្ហា​អ្វី គួរឱ្យកត់សម្គាល់​ឡើយ ៕/V​