​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ដ្រូ​ន​គំរូ Rainbow-4 ដែល​ជា​ស៊េរី​ដ្រូ​ន​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​ចិន បានបញ្ចប់​ការហោះហើរ​លើកដំបូងរ​បស់​ខ្លួន​ដោយ​ជោគជ័យ​នេះ​បើ​យោង​​តាម​អ្នក​អភិវឌ្ឍន៍​របស់​វា គឺ សាជីវកម្ម​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​អវកាស​ចិន (CASTC)​ប្រកាស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​ដ្រូ​ន​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មានឈ្មោះ​ថា “Caihong” ឬ “Rainbow” ត្រូវបាន​រចនា​ឡើង និង​ផលិត​ក្នុងស្រុក​ដោយ​ក្រុម​ស្រាវជ្រាវ​មកពី​ក្រុមហ៊ុន Eleventh Academy Aerospace Rainbow UAV Co., Ltd ក្រោម​ចំណុះ​របស់ CASTC ។​

​ចិន​គឺ​ជា​ប្រទេស​ទី​បី​ដែល​មាន​ដ្រូ​ន​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​អាច​ឡើង​ដល់​កម្ពស់​ជិត​ទី​អវកាស បន្ទាប់​ពី​ដ្រូ​ន “Helios” របស់​អាម៉េរិក និង ដ្រូ​ន “Zephyr” របស់​ចក្រភព​អង់គ្លេស​។​

CASTC បាន​និយាយថា ក្នុង​អំឡុងពេល​នៃ​ការហោះហើរ​កាលពី​ថ្ងៃ​ពុធ ដ្រូ​ន​នេះ​បាន​បញ្ចប់​ការសាកល្បង​រួមទាំង​ការហោះហើរ​និង​ការចុះ​ចត​ដោយ​ស្វ័យប្រវត្តិ ការហោះហើរ​ស្រប​តាម​ផ្លូវ​កំណត់ ការដឹកជញ្ជូន​ទំនិញ​ពេញៗ រយៈ​ចម្ងាយ​ហោះហើរ​និង​ការ​ស៊ូទ្រាំ​របស់​វា និង​ពិ​ដាន​កម្ពស់​អតិបរមា​។​

​លោក ស៊ី វិន (Shi Wen) ប្រធាន​វិស្វករ​នៃ​កម្មវិធី​ដ្រូ​ន Rainbow បាន​និយាយថា បំពាក់​ដោយ​ម៉ាស៊ីន​ឥន្ធនៈ​ធ្ងន់​ដែល​ផលិត​ដោយ​ខ្លួនឯង​របស់​ចិន ដ្រូ​ន​ម៉ូ​ដែល​ថ្មី​នេះ​គឺជា​កំណែ​អាប់​ដេត​​ចុងក្រោយ ហើយ​មាន​សមត្ថភាព​ហោះហើរ​ខ្ពស់ជាង​មុន ហោះ​យូរ​ជាង​មុន និង​មាន​សុវត្ថិភាព​ជាង​មុន​។​

​លោក​ស៊ី​បាន​និយាយថា សមត្ថភាព​ផ្ទុក​របស់ដ្រូន​ថ្មី​នេះ​ត្រូវបាន​បង្កើន​ពី ៣០ ទៅ ៥០ ភាគរយ​សម្រាប់​ប្រតិបត្តិការ​កាន់តែ​ធំ​ទូលាយ​ជាង​មុន ដោយ​បន្ថែម​ថា​វា​នឹង​ដំណើរការ​កាន់តែ​ប្រសើរឡើង​​សម្រាប់​ការសង្កេត​លើ​ផែនដី​ដែល​មាន​រូប​ភាពច្បាស់​ខ្ពស់ ការធ្វើ​ផែនទី ការធ្វើ​គមនាគមន៍ ការរុករក​ភូគព្ភសាស្ត្រ​ពីលើ​អាកាស ការត្រួតពិនិត្យ​បរិស្ថាន និង ការបង្ការ​ភ្លើង​ឆេះ​ព្រៃ​៕

​ដ្រូ​ន​គំរូ Rainbow-4 ហោះហើរ​លើកដំបូង​ដោយ​ជោគជ័យ​