ព្យុះ​ទី​៩ និង​ព្យុះ​ទី​១០ កើតឡើង តែ​មិនទាន់មាន​ឥទ្ធិពល​អ្វី ដល់​ប្រទេស​កម្ពុជា នៅឡើយ​ទេ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​៩ ដែល​កំពុងមាន​សកម្ម​ភាព នៅ​ខាងកើត​ក្រុង​ម៉ា​និល និង​ព្យុះ​ទី​១០ ដែល​កំពុងមាន​សកម្ម​ភាព នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​អ​គ្នេ​យ៍ ប្រទេស​ជប៉ុន គ្មាន ឥទ្ធិពល​អ្វី​ផ្ទាល់ ដល់​ប្រទេស​កម្ពុជា​នោះទេ តែ​ភ្លៀង​រដូវវស្សា នៅតែ​បន្ត​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម​ធម្មតា ។ ព្យុះ​ទាំងពីរ​នេះ ក៏​មិនមាន​ឥទ្ធិពល ទឹកភ្លៀង​បន្ថែម ដល់​តំបន់​អាង​ទន្លេមេគង្គ​លើ ដែល​កំពុងមាន​វត្តមាន ប្រព័ន្ធ​សម្ពាធ​ទាប នោះដែរ​។​