ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តចក្រភពអង់គ្លេសពិចារណាបើសាលារៀននៅក្នុង ព្រះរាជាណាចក្រកម្ពុជា,ពិសេសជំរុញឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការលើកឡើងរបស់សម្តេចបន្ទាប់ពីសង្កេតឃើញនូវចរន្តនិស្សិតកម្ពុជាកំពុងពេញនិយមទៅសិក្សាបន្តនៅចក្រភពអង់គ្លេស ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តបែបនេះទៅកាន់លោកស្រី ទីណា រេដស( Tina RedShow)ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាដែលបាន ចូលជួបសំដែងការគួរសម និង ជម្រាបលាខណៈលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីល្ងាចថ្ងៃទី ២២ ខែ សីហា ២០២២នៅវិមានសន្តិភាព ទីស្តីការ នាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីលទ្ធផលនៃជំនួបនោះថា៖លោកស្រី ទីណា រេដស( Tina RedShow) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនិងមន្ត្រីរាជរដ្ឋភិបាលទាំងអស់និងចំពោះជូនប្រជាជនកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អធ្វើឱ្យបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជាបានដំណើរការបានល្អនិងប្រកបដោយអត្ថន័យនឹងទៅនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមានទាំងវិស័យអប់រំ វិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាលនិងវិស័យដោះមីងជាដើម ។

លោក ទីណា រេដស បានគោរពជម្រាបជូនសម្ដេចតេជោថាលោកស្រីមានសុទិដ្ឋិនិយម ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលបាននៅថ្ងៃអនាគតការអភិ វឌ្ឍប្រកបដោយចិរភាព ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី ទីណា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មរបស់លោកស្រីលើ កកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេស ។

សម្តេចតេជោឆ្លៀតឱកាសនោះថ្លែងអំណរគុណខផងដែរចំពោះប្រជាជននិងរាជរដ្ឋាភិបាលចក្រភពអង់គ្លេសដែលកន្លងមកតែងតែផ្តល់ជំនួយជួយដល់កម្ពុជាយើងចូលរួមចំណែកក្នុងការស្វែងរកសន្តិសុខសន្តិភាពនិងការអភិវឌ្ឍន៍កម្ពុជា។

សម្តេចបានជម្រាបជូនលោកស្រី ទីណា ថាសម្ដេចបានសង្កេតឃើញនូវចរន្តដែលនិស្សិតកម្ពុជាកំពុងតែពេញនិយមទៅបន្តការសិក្សានៅគ្លេសក្នុងន័យនេះសម្ដេចតេ ជោបានសូមលើកទឹកចិត្តឱ្យមានការបើកសាលារៀនរបស់ចក្រភពអង់គ្លេសនៅព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅទីបញ្ចប់សម្ដេចតេជោបានជូនពរឱ្យលោកស្រី ទីណា ឲ្យទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកស្រីទៅថ្ងៃ អនាគត ៕