ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិ
បាលកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នារាត្រីថ្ងៃទី ២២ខែ សីហា២០២២នេះបានបង្ហោះរូបលោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាមួយនឹងសំណេរបង្ហាញពីគោលបំណងចង់ឲ្យអ្នកវិភាគបានយល់ថាលោក ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រដោយប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីជាច្រើនប្រទេ ស ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ៖ «ខ្ញុំបង្ហោះរូបភាព ហ៊ុន ម៉ាណែតទស្សនកិច្ចនៅចិន ជប៉ុន សិង្ហបុរី ថៃ ប្រុយណេ និងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង ។

ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋ វៀតណាមមួយទេដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧប នាយករដ្ឋមន្ត្រីទទួល។

ក្នុងឋានៈជាសមភាគីនៃមេបញ្ជាការកង ទ័ពជើងគោកនៅតាមប្រទេសនានានិងក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួត ពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។ សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាលពី ដើមឆ្នាំនា២០២២នេះមក វិភាគព្រោះកំរិតទទួល និងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូបហើយទទួលជួប (ហាតូយ៉ាម៉ា២០១១ សុីនហ្សូ អាបេ២០១៨ និងគីសុីដា២០២២) ។

សង្ឃឹមថាអ្នកវិភាគដែលមានឈាមជា ខ្មែរ រៀនសូត្រឱ្យចេះដឹងជាងនេះ»៕