ដោយ​៖​សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ កីឡាករ​តេ​ក្វាន់​ដូ WT (World Taekwondo) ឈន គឹម​ហាក់ របស់​កម្ពុជា បានឈ្នះ​មេដាយសំរិទ្ធ​១​គ្រឿង នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា តេ​ក្វាន់​ដូ WT ជើងឯក​យុវជន​ទ្វីបអាស៊ី “2022 Asian Junior Taekwondo championship.” នៅ​ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ។

​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​មានប្រសាសន៍ថាៈ កីឡាករ តេ​ក្វាន់​ដូ WT ឈន គីម​ហាក់ ដណ្តើមបាន មេដាយសំរិទ្ធ​១​គ្រឿង នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជើងឯក​យុវជន​ទ្វីបអាស៊ី 2022 Asian Junior Taekwondo championship.” ដោយ​បានឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម អូ​ស្រា្ត​លី ជប៉ុន ថៃ និង តៃវ៉ាន់​។

​លោក​បាន​បន្តថាៈ ការប្រកួត 2022 Asian Junior Taekwondo championship. កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក​១​រូប​គឺ លោកគ្រូ ឆ​យ យ៉ុង​សុក លោក ជាតិ ខេមរា ជា​គ្រូ​ជំនួយ កីឡាករ ឈន គីម​ហាក់ និង កីឡាការិនី ហ៊ីង មុនី​បញ្ញា លើ ៣ វិញ្ញាសា សម្តែង​មេគុន​ឯកត្តជន បុរស​-​នារី និង​វិញ្ញាសា សម្តែង​មេគុន​ជា​គូ ៕/V​