​ប្រែ​សម្រួលៈ​បំណង​(CGTN)៖ ទីក្រុង​ចិន​ជាច្រើន​បាន​អនុវត្ត​វិធានការ​មួយចំនួន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រលក​កំដៅ​និង​សម្រាល​បញ្ហា​ខ្វះ​ចរន្តអគ្គិសនី​និង​ទឹក បូក​រួម​ទាំង​ភ្លើង​ឆេះ​ព្រៃ​។​

​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ស៊ី​ឈ័ន បានចាប់ផ្តើម​ចម្លើយ​តប​គ្រាអាសន្ន​កំរិត​ខ្ពស់បំផុតទីមួយ កាលពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ខេត្ត​ជួប​សីតុណ្ហភាព​ក្តៅ​បំផុត ការ​ធ្លាក់ភ្លៀង​តិច​បំផុត​និង​តំរូវកា​ចរន្តអគ្គិសនី​ខ្ពស់​​បំផុត​ចាប់តាំងពី​ខែកក្កដា​។​

​ចម្លើយ​តប​គ្រាអាសន្ន​នេះ​តំរូវ​អោយ​បំពេញ​សេចក្តីត្រូវការ​តាម​ផ្ទះ​មុន​ផលិតកម្ម​ឧស្សាហកម្ម មានន័យ​កាត​កំហិត​ការប្រើប្រាស់​ចរន្តអគ្គិសនី​តាម​រោងចក្រ​ដើម្បី​បំពេ​ញសេចក្តីត្រូវការ​របស់​គ្រួសារ​។​

​ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​បាន​បង្កើន​ការផ្គត់ផ្គង់​ចរន្ត​ប្រចាំថ្ងៃ​ទៅកាន់​ខេត្ត​ស៊ី​ឈ័នដល់​១៣២​លាន​គីឡូវ៉ាត់ម៉ោង​និង​រថយន្ត​ផលិត​ចរន្ត​អគ្គិសនី​គ្រាអាសន្ន​សរុប​៥០​គ្រឿង​ទៅ​ពី​១៣​ខេត្ត​​និង​តំបន់ រួម​ទាំង​ទីក្រុង​ប៉េកាំង​ត្រូវបាន​បញ្ជូន​ទៅកាន់​ខេត្ត​នេះ​។​

​បន្ថែម​លើ​វិធានការ​នេះ ក្រុមហ៊ុន​វិនិយោគ​ថាមពល​ចិន កំពុងបង្វែរ​ការផ្គត់ផ្គង់​ទឹក​ទៅ​កាន់​ទន្លេ​ធំ​មួយ​នៅ​ស៊ី​ឈ័ន ដើម្បី​អោង​រោចចក្រ​វារី​អគ្គិសនី​នៅ​មូលដ្ឋាន​នោះ​អាច​បង្កើន​ការផលិត​អគ្គិសនី​។​

នៅតំបន់ក្រុងចុងឈី​ញ​កំពុង​ជួប​អាកាសធាតុ​ក្តៅ​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៦១​។​អ្នកបច្ចេកទេស​កសិកម្ម​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួប​អ្នក​ដាំ​ដុះ​ពី​ផ្ទុះ​មួយ​ទៅផ្ទះមួយ​ដើម្បី​ផ្តល់​ការណែនាំ​ខ្លះ​អំព​ការកាត់បន្ថយ​​ការខូចខាត​ផលដំណាំ​បង្ក​ឡើង​ពី​កំដៅ​ខ្ពស់​។​ពួកគេ​ក៏​ដំឡើង​ឧបករណ៍​កាត់​បន្ថយកំដៅ ដូចជា​ឆត្រ កង្ហារ​និង​វាំងនន​ទឹក​។​

​ក្នុងពេល​ជាមួយគ្នា​ក៏​មាន​សេចក្តីរាយការណ៍​អំពី​ភ្លើង​ឆេះ​ព្រៃ​បង្កឡើង​ដោយ​ភាព​រាំងស្ងួត​និង​កំដៅ​នៅ​ឆុង​ឈី​ញ​។​បុគ្គលិក​ជួយសង្គ្រោះ​ជាង​៥.០០០ រួម​មាន​អ្នក​ពន្លត់​អគ្គិភ័យ កងទ័ព​និង​ក្រុម​ជួយសង្គ្រោះ​​រួម​ទាំង​ឧទ្ធម្ភាគចក្រ ត្រូវបាន​កេណ្ឌ​ទៅ​ពន្លត់ភ្លើង នៅពេល​មនុស្ស​ប្រមាណ​១.៥០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​

​បើ​តាម​ក្រសួង​ធនធានទឹក​ចិន នៅ​ទូទាំង​ប្រទេស​ចិន​ឥឡូវ​មនុស្ស​ជិត​មួយ​លាន​នាក់​កំពុង​ជួប​ការលំបាក​ក្នុង​ការរក​ទឹក​ផឹក ហើយ​អាជ្ញាធរ​កំពុង​ដឹក​ទឹក​ទៅ​កាន់​តំបន់​រងគ្រោះ​ខ្លាំង ពង្រីក​ប្រព័ន្ធ​បង្ហូរ​​ទឹក​និង​បង្កើត​ប្រភព​ទឹក​ថ្មី​៕

​បុគ្គលិក​អគ្គិសនី ពិនិត្យ​ខ្សែបណ្តាញ​ចែកចាយ​នៅក្នុង​ខណ្ឌ​មួយ​ក្នុង​ខេត្ត​ស៊ី​ឈ័ន​កាលពី​ថ្ងៃ​២១​សីហា នៅពេល​តំរូវការ​ចរន្ត​កើនឡើង​ដល់​កំពូល​