សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ដែលជាឆ្នាំបន្ទាប់ពីកូវីដរាងធូរស្បើយនោះ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់ សម្ដេច ថា ការដំឡើងបៀវត្សនេះ គ្រូបង្រៀនគ្រូពេទ្យ នឹងទទួលបានដំឡើងបៀវត្សច្រើនជាងគេ (អាទិភាព)