ស្ត្រី​ដែល​ភ្ញាក់​ពី​គេង​លឿនៗ ទំនងជា​មិនសូវមាន​ការបាក់​ទឹកចិត្ត​ឡើយ​

1125
ចែករម្លែក

​យោងទៅតាម​សារព័ត៌មាន Mail Online បានឱ្យដឹងថា ស្ត្រី​ដែល ភ្ញាក់​ពី​គេង​លឿនៗ​នៅពេល ពួកគេ អាយុ​កាន់តែច្រើន​ទំនងជា​មិនសូវ កើត​បញ្ហា​បាក់​ទឹកចិត្ត​ច្រើន​ដូច​អ្នក ដែល​ចូលចិត្ត​គេង យូរៗ​ឡើយ ។ អ្នក ស្រាវជ្រាវ​អាមេរិក​ចង់ឃើញ​ថា​តើ Chronotype របស់​ស្ត្រី (​ទម្លាប់​ដែល ពួកគេ​ភ្ញាក់​លឿន ឬ​ចូល​គេង​យប់​ជ្រៅ​) មាន​ឥទ្ធិពល​ទៅលើ​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត របស់​ពួកគេ​ឬ​អត់​។
​ ​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ លើ​ទិន្នន័យ​បានមកពី​ការសិក្សា​ធំ​មួយ ក្នុងការ​វាយតម្លៃ​សុខភាព​របស់ គិលានុបដ្ឋាយិកា​អាមេរិក រយៈពេល ជាង​៣០​ឆ្នាំ​។ ពួកគេ​ត្រូវបាន​គេ​សួរថា តើ​ពួកគេ​ជាម​នុស្ស ដែល​គេង​ភ្ញាក់​ពេល ព្រឹក ឬ​ចូលចិត្ត​ចូល​គេង​ពេលយប់ៗ ជ្រៅ​។ ស្ត្រី​ច្រើនជាង ៣២០០០​នាក់ ដែល​មិនមាន​ការបាក់​ទឹកចិត្ត​នោះ​ត្រូវ បាន​តាមដាន​រយៈពេល​បួន​ឆ្នាំ​។ ក្នុង ពេលវេលា​នេះ វា​មាន​ករណី​កើត​ជំងឺ បាក់​ទឹកចិត្ត​ថ្មី​ប្រមាណ​២.៥៨១​នាក់​។ សម្រាប់​ស្ត្រី​ដែល​ចូលចិត្ត​ភ្ញាក់​ពី​គេង លឿនៗ​មាន​ការបាក់​ទឹកចិត្ត​តិចជាង ស្ត្រី​ដែល​ប្រាប់ថា ពួកគេ​ក្រ​ចូល​គេង ហើយ​ក្រ​ភ្ញាក់​ទៀត​។
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ បានផ្តល់​នូវ​អំណះអំណាង​ខ្សោយ​ណាស់​ដែលថា ស្ត្រី ដែល​ភ្ញាក់​ពី​គេង​លឿន​ប្រហែល​ជាមាន សុខភាព​ល្អ​ជាង​ស្ត្រី​ដែល​ភ្ញាក់​ពី​គេង យូរៗ ជាពិសេស នៅពេល​និយាយ អំពី​ការចៀសវាង​ការបាក់​ទឹកចិត្ត​។ យ៉ាងណាមិញ ការដែល​ផ្លាស់ប្តូរ​ទម្លាប់ នៃ​ការ​គេង​ច្រើន​អាច​បង្កឡើង​ដោយ ការបាក់​ទឹកចិត្ត ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម