ទឹកស្ទឹង​សែន នៅ​កំពង់ធំ ស្រក​ផុត​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន បន្ទាប់​ទ្វារ​នៃ​អាងទឹក​រក្សា បានចាប់ផ្តើម​សាកល្បង​បិទ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ថ្ងៃទី​២៣ ខែសីហា នេះ បាន​ស្រក​ចុះមក​នៅក្រោម​កម្រិត ដែល​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​វិញ​ហើយ បន្ទាប់ពី​ទ្វារ ចំនួន​១៩ ក្នុងចំណោម ២០ នៃ​អាងទឹក​រក្សា ក្នុង​ខេត្តព្រះវិហារ បាន​បិទ​សាកល្បង ក្រោយពី​អាងទឹក​នេះ បាន​សាងសង់​រួច នៅក្នុង​អំឡុងពេល​ជំនន់ ទឹកស្ទឹង​សែន ក្នុង​ខេត្តព្រះវិហារ បាន​ជន់​ឡើង ខ្ពស់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក​។​