លោក ហ៊ុន ម៉ានី “អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ ជាក់ស្តែង ការប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័ន ដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណភាពនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ស្របតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ “ការសិក្សារៀនសូត្រពេញមួយជីវិត”។

Aug 23, 2022