ដោយ​៖ រ៉ា​ម៉ន/ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក ហោ វាសនា អភិបាលរងខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធបាន​អ​ញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ របស់​មន្ត្រី​សុខាភិបាលមណ្ឌល​សុខភាព នៃ​ការិយាល័យ​សុខាភិបាល ស្រុក​ប្រតិបត្តិ​ពោធិ៍​សែន​ជ័យ នៅ​រោងចក្រ ថប សាម​មី​ត​(Top Summit Garment Factury Inc) ស្ថិតនៅ​ផ្លូវជាតិ លេខ​៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល ដែលមាន​កម្មករ សរុប​ចំនួន ៥,៨៥១ នាក់ ជា​លទ្ធផល ក្នុងថ្ងៃនេះ ចាក់​វ៉ាក់សាំង​បាន ចំនួន ២.៧៣០ នាក់ ដែល​ក្នុងនោះ រួមមាន​៖ ដូ​ស​ទី​១ សរុប ០០​នាក់​, ដូ​ស​ទី ២ សរុប ០០​នាក់​, ដូ​ស​ទី​៣ ចាក់​បាន​សរុប ១២​នាក់​ស្រី​, ដូ​ស​ទី​៤ ចាក់​បាន​សរុប ៣៩ នាក់​ស្រី និង​
​ដូ​ស​ទី​៥ ចាក់​បាន​សរុប ២៦៧៩ នាក់​៕/V​