ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖ សង្រ្គាមនៅកម្ពុជាចៀសមិនផុតទេបើ សិនគណបក្ស ប្រជាជនមិនគ្របគ្រង់អំណាចគឺសង្រ្គាមនឹងផ្ទុះឡើងជាថ្មីទៀតទីមួយអាចសង្រ្គាមផ្ទៃក្នុងកើតឡើង ​និង ទីពីរសង្រ្គាមជាមួយប្រទេសជិតខាងមានវៀតណាម និង ថៃជាដើម ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥ នាក់នៅព្រឹក ថ្ងៃទី ២៣ ខែ សីហា ២០២២ នៅសាលសន្និសីទជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោមានប្រសាសន៍ថា៖«សង្រ្គាមនៅកម្ពុជាចៀសមិនផុតទេបើសិនគណបក្សប្រជាជនកម្ពុជាមិនគ្រប់គ្រងអំណាចគឺសង្រ្គាមនឹងផ្ទុះខ្ញុំហ៊ាននិយា យអញ្ចឹង»។

សម្តេចបានលើកហេតុផលមកពន្យល់ថា៖«មានមូលហេតុអី មានកត្តា២ ជាសំខាន់ ទី១.គឺប្រើពាក្យត្រៀមខ្លួនរឹបអូសពីអ្នកមានឲ្យអ្នកក្រ អញ្ចឹងសង្រ្គាមផ្ទៃក្នុងវានឹងផ្ទុះ ដែរម៉ែអាណាឲ្យហ្អែងរឹប។ទី២. ត្រៀមវាយយកទឹកដីកម្ពុជាដែលបានបាត់បង់អញ្ចឹងសង្រ្គាមនៅកម្ពុជាជាមួយថៃឬជាមួយវៀតណាមចៀស វាមិនរួច » ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថាប្រសិនជាអ្នកឯងចិត្តសឿងដាក់បន្តទៅពេលប្រកួតប្រជែងនៅពេលខាងដាក់ចេញគោលនយោបាយ វ៉ៃវៀតណាមយកទឹកដីកម្ពុជាមកវិញ នៅក្នុងការបោះឆ្នោតជាតិបើសិនជាអ្នកឯងចិត្តសឿងនោះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា៖សម្តេចគ្មានអ្វីត្រូវពន្យល់ទៀតទេព្រោះសម្តេចបានចំណាយពេល ៥ ម៉ោងដើម្បីពន្យល់នៅក្នុងរដ្ឋ សភារួចហើយ ។ ប្រវត្តិទឹកដីកម្ពុជាវាបាត់បង់ពេលណា ? អ្នកណាស្នេហាជាតិជាងសម្តេចព្រះបិតាជាតិ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទៀត ។ តើព្រះមានដែរទារកម្ពុ ជាក្រោមត្រឡប់មកវិញទេ ? តើព្រះអង្គមានដែរទៅទារយកកោះហ្វូគក់ (កោះត្រល់)ត្រឡប់មកវិញទេ ?មិនដែរ ព្រះអង្គគ្រាន់ទាមទារឲ្យយកត្រឹមលីញប្រ៉ឺវិយ៉េតែប៉ុណ្ណឹង។ហេតុអីអ្នកឯងមកនិយាយថាខ្ញុំជាអ្នកប្រគល់កោះត្រល់ឲ្យទៅវៀតណាម ? ។ បើយើងយកទាំងផែនទី ដែលយកទៅតម្កល់នៅអង្គការសហប្រជាជាតិទាំងព្រំដែនទឹក និង ព្រំដែនគោក គឺព្រំដែនរាល់ថ្ងៃដែលយើងកំពុងប្រើនេះ ហើយដែលមកដល់ម៉ោងនេះវៀតណាមមិនទាន់ព្រមយកលីញប្រ៉ឺវីយ៉េ ធ្វើជាព្រំដែននៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖បើចេះយកបានគឺយកតាំងពីជំនាន់ព្រះកូណា ឯណ្ណោះ មិនចាំបាច់ដល់ជំនាន់ ហ៊ុន សែន ទេ ,ហ៊ុន សែនកើតក្រោយកោះត្រល់ត្រូវបាត់ទៅទៀត គឺសភាបារាំងបានបោះឆ្នោតកាត់កោះត្រល់ឲ្យវៀតណាម ។ អញ្ចឹងបើពួកអ្នកឯងចិត្តសឿងប្រកាសក្នុងគោលនយោបាយរបស់អ្នក ឯងទៅថាឈ្នះឆ្នោត វ៉ៃយកទឹកដីពីវៀតណាមមកវិញ ខ្ញុំអត់ខ្វល់ទេ ដើម្បីឲ្យដឹងថាគោលនយោបាយអ្នកឯងយ៉ាងម៉េច ។

សម្តេចបន្តថាលើកឡើងទៀតថាពួកប្រឆាំងតែលើកឡើងថាបាត់បង់ទឹកអីអស់ប្រសិនជាហ៊ុន សែន នៅគ្រប់គ្រងបន្តទៀត។ សម្តេចបញ្ជាក់ថាប្រសិនជាទឹកដីត្រូវបាត់នោះយើងមិនចាំបាច់ចរចាជាមួយវៀតណាមមួយតឹកមួយផឹងនោះទេឥឡូវចុះហត្ថលេខាបានត្រឹម៨៤ ភាគរយប៉ុណ្ណោះ នៅសល់ ១៦ភាគរយ ទៀតកំពុងបន្តការ ចរចាហើយអាចត្រូវរ៉ូវគ្នា ៦ ភាគរយទៀតតែនៅមានរឿងរ៉ាវច្រើនទៀតដែលត្រូវធ្វើ ។ សម្តេចបន្តថាប្រសិនបើគង់តែថាឲ្យគេដដែលចាំបាច់ចរចាធ្វើខ្មោចអី ៤៣ឆ្នាំ កន្លងទៅឲ្យគេយកតែម្តងទៅវាចប់បាត់ទៅហើយយកតាំងពីវៀតណាមនៅស្រុកខ្មែរ ។ ប៉ុន្តែភាពជ្រុលនិយមនិងអគតិរបស់ពួកគេនេះវាហួសពីការគិត ៕