ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ដោយភាពច្បាស់លាស់ ថាការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាមិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ។ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះជាការ តបតមួយទៅមជ្ឈដ្ឋានអគតិមួយចំនួនដែលបានលើកឡើងជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមថាទៅទទួលបញ្ជាពី វៀតណាមសុំការគាំទ្រពីវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាមិនមានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់។សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯង បន្ទាប់ត្រូវធ្វើការបោះឆ្នោតឲ្យក្លាយជាតំណាងរាស្រ្ត ។ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថានាយករដ្ឋមន្រ្តី ត្រូវតែជាសមាជិកសភាអញ្ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជនដើម្បីឲ្យក្លាយជាតំណាងរាស្រ្ត ។បានក្លាយជាតំណាងរាស្រ្តហើយត្រូវទទួលបានការតែងតាំងជា នាយករដ្ឋមន្រ្តីដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើ់យត្រូវទៅសុំការអនុម័តពីរដ្ឋសភា បើរដ្ឋសភាដែលជាតំ ណាងរបស់ប្រជាជនមិនអនុម័តទេ ទោះបីព្រះមហាក្ស ត្របានតែងតាំងក៏ដោយ គឺត្រូវបានទុកជាមោឃៈ បានន័យថាសភាអត់ទុកចិត្តគណៈរដ្ឋមន្រ្តីនេះទេ»។

សម្តេច ហ៊ុន សែន ក៏បានរិះគន់ចំពោះមនុស្សមួយចំនួនដែលលើកឡើងដដែលពាក់ព័ន្ធនិងការផ្ទេរអំណាចតពូជតពង្ស ។ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើ កឡើងថាសម្តេចធ្លាប់បាននិយាយរួចហើយថា សម្តេចមិនមែនអប់រំកូនធ្វើមេចោរទេ ។ សម្តេចក៏បានលើកជាសំណួរទៀតថា សុំសួរទាំងអស់គ្នាអ្នកណាមិនចង់ឲ្យកូន ខ្លួនឯងធ្វើធំ ឆ្លើយមក ។

សម្តេចតេជោបានបន្តថាជាការពិតការធ្វើធំនេះក៏មិនមែនចេះតែចាប់ដាក់នោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ប្រសិនបើកូនរបស់ខ្ញុំមិនគ្រប់លក្ខ ខណ្ឌ ខ្ញុំមិនអាចឲ្យប្រទេសនេះ ឬ គណបក្សនេះ ជាពិសេសប្រទេសនេះត្រូវបំផ្លាញដោយដៃកូនរបស់ខ្ញុំទេ អត់ទេ បើគណបក្សប្រជាជនមិនយល់ព្រមក៏អត់បានដែរ លក្ខណៈសម្បត្តិគឺត្រូវធ្វើម៉េចឲ្យប្រទេសនេះមានស្ថិរភាពបន្ត» ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងនូវចម្ងល់ចំពោះពួកអ្នកវិភាគដែលមិនបានតាមដានទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន និងសិង្ហបុរី ដែលមានការទទួលបដិសណ្ឋារកិច្ចច្រើនជាងវៀតណាមទៅទៀ ។

សម្តេចតេជោបានមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែប្រាប់វៀតណាមធ្វើតិចជាជប៉ុនទេធ្វើតិចជាសាំងហ្គាព័រទេក្នុងដំណើរទស្សនកិច្ចរបស់ហ៊ុនម៉ាណែតនោះ ហេតុអ្វីបានធ្វើតិចជាង? នៅជប៉ុននិងសាំងហ្គាព័រក្រៅពីរដ្ឋមន្ត្រីការពារជាតិទទួល សមភាគីរបស់គេគឺមេបញ្ជាការជើងគោកដូចគ្នាប៉ុន្តែបន្ទាប់ទៅគឺ ជួបរដ្ឋមន្ត្រីការពារជាតិ ក្រៅពីរដ្ឋមន្ត្រីការពារជាតិនៅជួបរដ្ឋមន្ត្រីការបរទេសទៀតប៉ុន្តែថាចុះវៀតណាមគាត់មានលេខាអចិន្ត្រៃយ៍គណបក្សជួបអញ្ចឹងអាចថាដូចគ្នា»។

សម្តេចតេជោបានលើកជាសំណួរថាហេតុអ្វីក៏ក្រុមនោះមិនយកជប៉ុនមកវិភាគ ព្រោះជប៉ុនធ្វើច្រើនជាងគេ ។ សម្តេចបានរម្លឹកថាលោក ហ៊ុន ម៉ាណែតធ្វើទស្សនកិច្ច នៅជប៉ុនហើយនាយករដ្ឋមន្ត្រីជប៉ុនបានអញ្ជើញចំនួន៣ដងរួចហើយដោយលើកទី១អញ្ជើញដោយអតីតនាយករដ្ឋមន្ត្រី ហាតូ យ៉ូម៉ា ឆ្នាំ២០១១ លើកទី២ ដោយអតីត នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅឆ្នាំ២០១៨ និងលើកទី៣ដោយនាយករដ្ឋមន្ត្រីបច្ចប្បន្នលោក គីស៊ីដា ខែកុម្ភៈ ឆ្នាំ២០២២ ។

សម្តេចបានលើកឡើងទៀតថាទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅជប៉ុនថានៅខែកុម្ភៈក្រៅពីមេទ័ពជើងគោកជប៉ុនទទួលគឺមានការត្រួតពលលើ កម្រាលព្រំ ត្រូវបានទទួលដោយអគ្គបញ្ជាការ ត្រូវបានទទួលដោយរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេសនិងត្រូវបានទទួលដោយនា យករដ្ឋមន្ត្រីបច្ចុប្បន្ ន។ អញ្ចឹងម៉េចអ្នកឯងមិនយកមកវិភាគ ហ៊ុន ម៉ាណែត ទៅតូក្យូដើម្បីទៅទទួលបញ្ជាពីជប៉ុនឬអី ? តែនេះដោយសារតែពួកគេជ្រុលនិយម និង អគតិ ជាមួយវៀតណាម បានជាឲ្យតែនិយាយប៉ះដល់វៀតណាមគឺមិនបាន ៕