ដោយ៖តារារិទ្ធ(ភ្នំពេញ) ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣ ០៧៥ នាក់ នាព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចចក្រកម្ពុ ជាបានថ្លែងថា៖មានយាយ​ម្នាក់​ទាយថា ហ៊ុន សែន នឹងបាត់អំណាចនៅពេលខាងមុខ ។សម្តេចតេជោថាចំណុចនេះគឺពិតប្រាកដតែបើទាយថា ហ៊ុន សែន នឹងស្លាប់ក៏ត្រឹមត្រូវទៀត។ សម្តេច តេជោ​​​បាន​​ថ្លែងបញ្ជាក់ថាការទាយនោះត្រូវព្រោះជីវិតមនុស្សវាគង់តែស្លាប់ហើយគ្មានអ្នកណាចាស់សកនោះទេដូច្នេះកុំឆ្ងល់ពេកសូមផ្តាំទៅវិញថាទាយនឹងត្រឹមត្រូវហើ យ។ តែទោះបីយ៉ាងណាសម្តេចតេជោបានបញ្ជាក់ថា អំណាចនេះវាមិនធ្លាក់ទៅលើដៃពួក​អ្ន ​ណាផ្សេងក្រៅពីគណបក្សប្រជាជននោះទេ ។

​សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ទាយថា ហ៊ុន សែន នឹងអស់អំណាចនោះគឺ​ត្រូវ​ព្រោះច្បាស់ជាអស់ ហើយគ្មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីដល់ថ្ងៃស្លាប់ ឬ ស្លាប់នៅតែ​នាយករដ្ឋ​មន្ត្រីនោះទេ គឺវាគង់តែបាត់ ។ ប៉ុន្តែសូមបញ្ជាក់ថាវាមិនធ្លាក់ទៅលើដៃពួក​អ្នក​ណា​ផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ »។

សម្តេចបន្ដថាចំណុចនេះសម្តេច​ធ្លាប់​បានប្រកាសនិងត្រៀមរួចហើយហេតុអ្វីស្តាប់មិនបាន។ ចំពោះការទាយនោះគឺជាការ​ទាយ​​ត្រឹមត្រូវ។សម្តេចតេជោក៏បានផ្តាំត្រឡ ប់ទៅវីញនោះថា៖ «សូមផ្តាំថា ហ៊ុន សែន នឹងបាត់អំណាចព្រោះថាទោះបីមិនមែនជា ហ៊ុន ម៉ាណែត ទៅចុះ ,ក៏មិនមែនធ្លាក់ទៅលើកដៃពួកលោក​ឯងដែរគឺច្បាស់ជា អ្នកនៅក្នុងគណបក្សប្រជាជនដដែលហ្នឹង» ។

​ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងបន្ថែមថាមានអ្នកគេនិយាយថា សាន្ត ប៊ុនធឿន មានចរិកកែមិនឡើងតែ ហ៊ុន សែន ទេចរិកកែមិនឡើងដែរ។ សម្តេចបញ្ជាក់ថា «ត្រឹមត្រូវទៀត»។ សម្តេចតេជោបន្តថា៖ «ហ៊ុន សែន កែមិនឡើងព្រោះ​ហ៊ុន សែន ត្រូវការការពារសន្តិភាពសម្រាប់ព្រះរាជាណា ចក្រកម្ពុជា។ចង់ឱ្យកែបែប​ណាបើហ៊ុនសែនកំពុងឈរនៅទីនេះដើម្បីការពារជាតិការពារទឹកដីដោយសន្តិភាពការរស់រានមានជីវិតរបស់ប្រជាជន»។ ​ដូច្នេះ «សូមផ្តាំទៅវិញថាកុំសង្ឃឹ មថា ហ៊ុន សែន កែចរិកមួយជីវិតរបស់ ហ៊ុន សែន គឺនៅតែ ហ៊ុន សែន របស់កម្ពុជាសូមផ្តាំទៅអ្នកឯងឱ្យច្បាស់» ។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថាសម្ដេចគ្មានជម្រើសយកអ្នកដែលតាំងខ្លួនជាសត្រូវជាមួយសម្ដេចធ្វើជាមិត្តនោះឡើយព្រោះគេធ្លាប់អះ អាងរហូតដល់ថ្នាក់កម្ទេចត្រកូលហ៊ុនថែមទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើអ្នកឯងយកខ្ញុំជាសត្រូវមួយជីវិត ខ្ញុំក៏អត់មានជម្រើសក្រៅតែពីចាត់ទុកអ្នកឯង ទប់ស្កាត់អ្នកឯង តែប៉ុណ្ណឹង។ ខ្ញុំអត់ចាត់ទុកអ្នកឯងជាសត្រូវរបស់ខ្ញុំទេ ប៉ុន្ដែបើអ្នកឯងវាយខ្ញុំ ខ្ញុំអត់មានជម្រើសទេ ខ្ញុំមិនឱបដៃឲ្យអ្នកវាយទេ ហើយអ្នក ឯងស្គាល់ ហ៊ុន សែន ច្បាស់ ហើយល្មមស្គាល់ហើយយ៉ាងហោចណាស់អ្នកខ្លះស្គាល់១០ឆ្នាំ ខ្លះស្គាល់៤០ឆ្នាំជាងហើយ»។

សម្ដេចតេជោក៏បានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិទាំងអស់នោះដែលតែងយកត្រកូល «ហ៊ុន»ទៅភ្ជាប់ស្ទើរគ្រប់រឿងដែលបានកើតឡើងជាក់ ស្ដែងក្នុងរឿងភ្នំតាម៉ៅ ក៏ភ្ជាប់ជាមួយកូនរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ម៉ាណា ជាដើមថាមានភាគហ៊ុននិងជាប់ពាក់ព័ន្ធក្នុងរឿងនេះដែល ជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស ក្រុមគ្រួសារសម្តេច ។

ពាក់ព័ន្ធការប្រឆាំងរបស់មនុស្សមួយចំនួនដែលតែងយកសម្តេចនិងគ្រួសារធ្វើជាសម្រូវ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖សម្តេចបានលើកទឹកចិត្ត ឲ្យកូនៗពិសេសគឺឲ្យត្រកូលហ៊ុនទាំងអស់ចូលរួមប្រឡូកនៅក្នុងនយោបាយ ។ សម្តេចបានលើកឡើងថាពួកនេះមានចេតនាចង់កម្ចាត់ចោ លត្រកូលហ៊ុនទាំងអស់ តែម្តងមិនមែនសំដៅតែលើសម្តេចតែម្នាក់នោះទេ ៕