​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នៃ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ យុវជន​កម្ពុជា ជា​ប្រធាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ បានរៀបចំ​ពិធី​សំណេះ សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​លោក ជា សុ​មេធី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង នៅ​សាលប្រជុំ​ធំ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុក​កំចាយមារ ។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ត្រូវបាន​បង្កើតឡើង តាម​សេចក្តីសម្រេច​លេខ ២៥២ ស​.​រ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលមាន​ឯកឧត្តម ស សុខា ជា​ប្រធាន មាន​អនុប្រធាន ចំនួន ៧​រូប និង​សមាជិក ចំនួន ១៩​រូប និង​បាន​កែសម្រួល បំពេញបន្ថែម​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ជា​បន្តបន្ទាប់ ព្រមទាំង​បានធ្វើ​សកម្មភាព​សង្គម មនុស្សធម៌​ជាច្រើន គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​៕/V​