ប្រ​មុខ​រាជរដ្ឋាភិបាល​ស្នើ​​ឲ្យ​ពលរដ្ឋ​បន្ត​រក្សា​សុខដុមរមនា​ក្នុង​វិស័យ​សាសនា​

1489
ចែករម្លែក

​ដោយ : ​តារា​រិ​ទ្ធ​ / កណ្តាល ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​នូវ​សុខដុម​ប​នី​យក​ម្ម​សាសនា​បន្តទៀត ។ ពិសេស​សម្តេច​បានស្នើ​ចំពោះ​ពុទ្ធសាសនិក ទាំងអស់​មិនត្រូវ​មាន​ការបែងចែក​ឬ​រើសអើង​អំពីគណៈធម្មយុត្តិកនិកាយ ឬ គណៈមហានិកាយ​នោះទេ​ព្រោះ​សុទ្ធតែជា​ព្រះពុទ្ធសាសនា​តែមួយ​ខុសគ្នា​បន្តិច​ប​ន្តួ​ស​ត្រង់​និកាយ​តែប៉ុណ្ណោះ ។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​បែបនេះ​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ សម្ភោ​ធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ និង ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​សង្ឃនាយករ​ង ចំនួន២ព្រះអង្គ នៃ​គណៈ​ធម្មយុត្ត​ក​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ ក្នុងឋានៈ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ធ្វើ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​សុខដុមរមនា នៅក្នុង​វិស័យ​សាសនា​មិន​ត្រឹមតែ​ពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ គឺ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​បន្តថា​សម្រាប់​ព្រះពុទ្ធ​សាស នា​របស់​យើង​មាន​ពីរ​គណៈ​គឺ​គណៈមហានិកាយ​ដែលមាន​ចំនួន​ច្រើន និង​គណៈធម្មយុត្តិកនិកាយ​ដែលមាន​ចំនួន​តិចជាង ។ ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់ថា​ នៅទីនេះ​តិច​ឬ​ច្រើន​ក៏​ជា​ព្រះពុទ្ធសាសនា​តែមួយ​គ្រាន់តែ​និកាយ​ខុសគ្នា​តែប៉ុណ្ណោះ​។

សម្តេច​តេ​ជោ​បន្តថា​ នោះ​មិនមែនជា​ឧបសគ្គ​រារាំង​ចំពោះ​ការ​ប្រណិប័តន៍​សាសនា ឬ ការអភិវឌ្ឍ​ប្រទេសជាតិ​នោះទេ ។ ព្រោះ​ថ្ងៃនេះ​ព្រះ​អគ្គ​មហាសង្ឃរាជ​ទាំងពីរ​គណៈ​បាន​យាង​និមន្ត​មក​ចូលរួម​ដែល​បង្ហាញ​ពី​ភាពសុខដុមរមនា​នៃ​ព្រះពុទ្ធសាសនា​ផងដែរ ។​

​ជាមួយគ្នានេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ដល់​ពុទ្ធបរិស័ទ​ទាំង​អស់​ថា​ ៖ សូម​មើល​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ច្បាស់ មើល​នៅត្រង់ចំណុច​ការជ្រើសរើស​អង្គ​ព្រះមហាក្សត្រ​ដើម្បី​សោយរាជ្យ ។ គេ​បានដឹងថា ​ប្រទេស​របស់​យើង​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឱ្យមាន​គណៈសង្ឃ​ពីរ​តែម្ដង នៅក្នុង​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ដែលមាន​តួនាទី​បោះឆ្នោត​ជ្រើសរើស​ព្រះមហាក្សត្រ ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ហើយ​បន្ទាប់​ទៅ​ក៏​មានចែង​នៅក្នុង​ច្បាប់​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ ។ ក្នុង​ច្បាប់​នោះបាន​ចែងថា​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​មាន​ប្រធានព្រឹទ្ធសភា​និង អនុប្រធាន​ព្រឹទ្ធសភា ២ រូប​,​ ប្រធានរដ្ឋសភា​និង​អនុប្រធានរដ្ឋសភា​២​រូប ,​នាយករដ្ឋមន្ត្រី​ហើយ​បន្ទាប់មក​មាន​កត្តា​ខន្ធ​មួយ (​ព្រះសង្ឃរាជ​ទាំងពីរ​គណៈ​) ។

សម្តេច​តេ​ជោ​បាន​បន្តថា ​សម្តេច​មាន​ហេតុ​មាន​ផល​ដើម្បី​ពន្យល់​ជនរួមជាតិឲ្យបាន​យល់ថា ចំពោះ​អ្នក​គោរព​មហានិកាយ ​ហើយ​មិន​គោរព​ចំពោះ​ធ​ម្មុ​យុ​ត្តិ​ក​និកាយ​ឬ អ្នក​គោរព​ធម្មយុត្តិកនិកាយ តែ​មិន​គោរព​មហានិកាយ​សូមកុំ​មានការ​បែងចែក​ព្រោះ​ជា​ព្រះពុទ្ធ សាសនា​តែមួយ​នោះទេ ។ ម្យ៉ាងទៀត​រដ្ឋធម្មនុញ្ញ​បានចែង​យ៉ាងច្បាស់​ថា ​ពុទ្ធសាសនា​នៅ​កម្ពុ​ជាមាន​ពីរ​គណៈ​ ដូច្នេះ​មិនមាន​អ្វីដែល​ធំ​ជាង​រដ្ឋធម្មនុញ្ញ​ទៀត​នោះទេ ៕B/មន

 

ទីតាំងផ្សាយពាណិជ្ជកម្ម