​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​បាន​និយាយថា ខ្លួន​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ឋាន​ព្រះ​ចន្ទ​ថ្មី​ដ៏​ធំ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​ក្រុម​មន្ត្រី​ណា​សាបាន​ធ្វើការ​ត្រួតពិនិត្យ​ការត្រៀម​លក្ខណៈ​ការហោះហើរ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២២​សីហា ហើយ​បាន​សន្និដ្ឋានថា​មិន​មាន​បញ្ហា​បច្ចេកទេស​សំខាន់​ណាមួយ​រារាំង​ដំណើរ​របស់​ពួកគេ​នោះ​ទេ​។​

​រ៉ុក្កែត ដែល​គេ​ស្គាល់​ថា Space Launch System នឹង​បញ្ជូន​យាន​ឈ្មោះ Orion ទៅ​ធ្វើ​ដំណើរ​គោចរ​ជុំវិញ​ព្រះ​ចន្ទ​។​

​អវកាសយានិក​នឹង​ឡើង​លើ​យាន​បេសកកម្ម​គ្មាន​មនុស្ស​នេះ​នៅពេល​ក្រោយ ប្រសិនបើ​អ្វីៗ​ទាំងអស់​នឹង​ដំណើរការ​តាម​ផែនការ​។​

​រ៉ុក្កែត SLS នឹង​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី (KSC) ក្នុង​រដ្ឋ​ផ្លរីដា​។​

​យាន​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​មុន​នឹង​វា​ត្រូវ​ចាកចេញ​ពី​ផែនដី ដោយ​ចាប់ផ្តើម​នៅ​ម៉ោង ៨៖៣៣ ម៉ោង​ក្នុងស្រុក​។​

​លោក ជី​ម ហ្វ្រី (Jim Free) អ្នកគ្រប់គ្រង​រង​រប​ស់ណា​សា​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​រុករក បាន​និយាយថា “​យើង​ពិតជា​មិន​មាន​សកម្មភាព​ណាមួយ​ចេញពី​ការ​ពិនិត្យ​ឡើងវិញ​នេះ​ទេ​ហើយ​យើង​​មិន​មាន​មតិ​មិន​ពេញចិត្ត​អ្វី​នោះឡើយ​”​។​

​ការបាញ់​បង្ហោះ​នឹង​ក្លាយជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​អង្គការ​ណា​សា ដែល​នៅក្នុង​ខែ​ធ្នូ​នឹង​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការចុះ​ចត​របស់​មនុស្ស​ចុង​ក្រោយ​នៅ​លើ​ឋាន​ព្រះ​ចន្ទ តាម​យាន Apollo 17 ។​

​ទីភ្នាក់ងារ​នេះ​បាន​ប្តេជ្ញា​ថា​នឹង​បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​វិញ​ជាមួយនឹង “​កម្មវិធី​យាន Artemis” ថ្មី​របស់​ខ្លួន ដោយ​ប្រើ​បច្ចេកវិជ្ជា​សមស្រប​នឹង​យុគសម័យ​ទំនើប​។​

​ណា​សា​មើលឃើញថា ការវិល​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​វិញ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ត្រៀម​ខ្លួន​ទៅកាន់​ភព​ព្រះ​អង្គារ​ជាមួយនឹង​អវកាសយានិក​ក្នុងពេល​ណាមួយ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ២០៣០ ឬ​ហួស​នេះ​បន្តិច​។​

​រ៉ុក្កែត SLS និង​យាន Orion បាន​ស្ថិត​ក្នុង​ការអភិវឌ្ឍ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​យាន​នី​មួយៗ​មានតម្លៃ​ជាង ២០ ពាន់​លាន​ដុល្លារ​៕

រ៉ុក្កែត SLS នឹង​បញ្ជូន​យាន Orion ទៅ​ធ្វើ​ដំណើរ​គោចរ​ជុំវិញ​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ