វិធី​ចិញ្ចឹម​កង្កែប​ក្នុង​ស្រែ​

6541
ចែករម្លែក
  • 6
    Shares

១. ការរៀបចំ​ចិញ្ចឹម​៖
– សម្រាប់​ស្រែ​ដែលមាន​ផ្ទៃ ១០​អារ (១០០០ ម៉ែត្រ​ការេ​) ត្រូវ​ជីក​កូន​ស្រះ​មួយ​ទំហំ​១,៥ ម៉ែត្រ​បួន ជ្រុង ជម្រៅ​កន្លះ​តឹក​
– ជ្រើសរើស​ស្រែ​ដែល​នៅ​ជិត​ផ្ទះ សម្រាប់​ដាក់​ចិញ្ចឹម ព្រោះ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ថែទាំ​
– ការជីក​កូន​ស្រះ​នេះ គឺ​ដើម្បី​ជា​ជម្រក​របស់​កង្កែប​នៅពេលដែល​ខ្វះ​ទឹក​មិនមាន​ភ្លៀង​ធ្លាក់

– ក្រោយពី​ស្ទូងស្រូវ​បាន ១០​ថ្ងៃ យើង​ត្រូវយក​សំណាញ់ ឬ​ឈឹប​ទៅ​ព័ទ្ធជុំវិញ​ក្រៅ​ភ្លឺស្រែ​នោះ ដើម្បី ការពារ​កុំ​ឲ្យ​វា​លោត​ចេញ និង​ការពារ​កុំ​ឲ្យ​សត្វ​ដទៃ​ចូលទៅ​ស៊ី​កូន​កង្កែប ហើយ​ដើម្បី​ឲ្យ​វា​បាន​ហាល ស្បែក​ផងដែរ​
– ត្រូវ​លើកភ្លឺស្រែ​ឲ្យ​បាន​ខ្ពស់​បន្តិច​
– បន្ទាប់មក​យើង​អាចយ​កកូន​កង្កែប​មក​លែង ។​

២. ការថែទាំ​
– យើង​មិនចាំបាច់​ចំណាយ​ក្នុង​ការទិញ​ចំណី​ឲ្យ​វា​ស៊ី​នោះទេ ព្រោះ​វា​អាច​ស៊ី​សត្វល្អិត​ដែល​នៅក្នុង​ស្រែ នោះ ហើយ​ប្រសិនបើ​ចង់​ឲ្យ​វា​ឆាប់​ធំធាត់ យើង​អាច​ចាប់​អំពូល​ដាក់​បំភ្លឺ​ក្នុង​ស្រែ​នោះ​រាល់​យប់ ដើម្បី​ទាក់ទាញ​សត្វល្អិត​មក​រោម​ភ្លើង ហើយ​ធ្លាក់​ក្លាយជា​ចំណី​របស់​វា​

– បន្ថែមទៀត យើង​ត្រូវ​បាច​ជី​កំ​ប៉ុ​ស្ត និង​កាកសំណ់ឡ​ជីវឧស្ម័ន​ទៅក្នុង​ស្រែ​នោះ​ក៏​វា​ជួយ​បង្កើត​ចំណី​បាន​ផងដែរ និង​ហាម​ដាច់ខាត​ចំពោះ ការប្រើ​ជីគីមី ដែល​បណ្ដាល​ឲ្យ​វា​ងាប់ ។​

៣. ការប្រមូល​ផល​
​ក្រោយ​ចិញ្ចឹម​វា​បាន​ជាង​៣០​ថ្ងៃ យើង​អាច​ចាប់​វា​ធ្វើជា​អាហារ​បាន​បណ្ដើរៗ ហើយ​យើង​អាច​ប្រមូល​ផល​វា​នៅ​ពេលមុន​ច្រូតកាត់ ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម